លោក Trump ប្រាប់ថា លោក Putin នឹងដោះលែងអ្នកសារព័ត៌មានរបស់ WSJ ដើម្បីលោក

2024/05/24 12:59:25 am        195

លោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គមថា លោកនឹងប្រើប្រាស់ទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីឲ្យអ្នកសារព័ត៌មាន Wall Street Journal (WSJ) លោក Evan Gershkovich រួចខ្លួនពីការជាប់ពន្ធនាគារ នៅរុស្សី។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social ថា រឿងនេះនឹងកើតឡើង នាពេលឆាប់ៗនេះ បន្ទាប់ពីការបោះឆ្នោតខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ពោលគឺនៅពេលដែលរូបលោកកំពុងស្វែងរកជ័យជម្នះលើប្រធានាធិបតី លោក Joe Biden ហើយត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញ។

នៅក្នុងការបង្ហោះនោះ លោក Trump បានរៀបរាប់ថា៖ «អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន Wall Street Journal គឺលោក Evan Gershkovich ដែលកំពុងត្រូវបានឃុំខ្លួនដោយប្រទេសរុស្ស៊ី នឹងត្រូវបានដោះលែងយ៉ាងឆាប់ បន្ទាប់ពីការបោះឆ្នោត ប៉ុន្តែច្បាស់ណាស់ គឺនៅមុនពេលដែលខ្ញុំចូលកាន់តំណែង។ រូបគេនឹងបានរស់នៅក្នុងផ្ទះ មានសុវត្ថិភាព និងជួបជុំជាមួយគ្រួសាររបស់ខ្លួន»។

អតីតប្រធានាធិបតីរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើរឿងនោះ ដើម្បីខ្ញុំ ប៉ុន្តែមិនមែនដើម្បីនរណាផ្សេងឡើយ ហើយយើងនឹងមិនចាំបាច់ចំណាយអ្វីទាំងអស់!»។

តែយ៉ាងណាក្ដី លោក Trump មិនបានសំដៅលើទំនាក់ទំនងណាមួយជាមួយលោក Putin ឬនិយាយពីហេតុផលអ្វីដែលលោកត្រូវជឿថា មេដឹកនាំរុស្ស៊ី នឹងដោះលែងលោក Gershkovich។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានរបស់ WSJ រូបនេះ ត្រូវបានចាប់ខ្លួន នៅរុស្ស៊ី កាលពីខែមីនាឆ្នាំមុន ពីបទចារកម្ម ជាការចោទប្រកាន់ដែលសាមីខ្លួន ស្ថាប័នរបស់គាត់ និងរដ្ឋបាល លោក Biden សុទ្ធតែបានបដិសេធយ៉ាងដាច់ណាត់។ លោកបានចំណាយពេលជាង ១ឆ្នាំហើយ ក្នុងពន្ធនាគារ នៅទីក្រុងមូស្គូ ខណៈដែលមិនទាន់មានថ្ងៃកំណត់ សម្រាប់ការកាត់ក្ដី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm