រុស្ស៊ី វាយប្រហារហាងកាហ្វេមួយនៅក្នុងទីក្រុងខាគីវ បណ្តាលឲ្យមនុស្ស ១០នាក់ រងរបួស

2024/05/24 01:00:12 am        109

ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុងខាគីវភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បានបំផ្លាញហាងកាហ្វេមួយ ធ្វើឲ្យខូចខាតអគារលំនៅឋានក្បែរនោះ និងបានបណ្តាលឲ្យស្ថានីយប្រេងឥន្ធនៈមួយឆេះ ហើយមន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្ស ១០នាក់ បានរងរបួស និងយ៉ាងតិចម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Vahe Ohandzhanian ដែលជាម្ចាស់ហាង បានប្រាប់សារព័ត៌មានរ៉យទ័រ នៅក្នុងអគារហាង      កាហ្វេរបស់ខ្លួនដែលមួយផ្នែកធំ បានខូចខាតដោយសារការវាយប្រហារនេះ ដោយធ្វើឲ្យខ្ចាត់ខ្ចាយបន្ទះដំបូលដែក និងឥដ្ឋ រហូតដល់ចម្ងាយរាប់សិបម៉ែត្រ។

បង្អួចរបស់អគារកម្ពស់១២ជាន់ឆ្លងកាត់ផ្លូវ បានខូចខាតស្ទើរទាំងអស់។ នៅចម្ងាយប្រហែល ៥០ម៉ែត្រ រថយន្តក្រុងពណ៌បៃតងមួយគ្រឿង ក៏បានខូចខ្ទេចខ្ទី ហើយផ្នែកខាងក្រោយរបស់វាប្រឡាក់ដោយឈាម។

ព្រះរាជអាជ្ញាប្រចាំតំបន់ បាននិយាយថា អ្នកបើករថយន្តក្រុងនោះ បានដាច់ជើងទាំងពីរ។ រដ្ឋអាជ្ញា បានបន្ថែមនៅលើ Telegram ថា ប្រទេសរុស្ស៊ី បានប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ UMPB D-30 ដែលបាញ់ចេញពីតំបន់ជាប់ព្រំដែន Belgorod។

អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយថា មនុស្សបីនាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ទីក្រុងខាគីវ ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន និងតំបន់ជុំវិញនោះ ត្រូវបានវាយប្រហារដោយរុស្សី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមទំហឹង ក្នុងឆ្នាំ ២០២២។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm