ទិដ្ឋភាពពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានីត្រូវបានបញ្ចប់ប្រកបដោយភាពរលូន

2024/05/24 04:35:03 pm        139

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គណប្រជាជនកម្ពុជា ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ខូវ លី សមាជិកគណៈកម្មការ​អចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តចុះជួយក្រុងសំរោង រួមទាំងសមាជិកសមាជិការមកពីតាមណ្តាលសង្កាត់ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិចំណាប់​អារម្មណ៍​ស្វាគមន៍​រួចមក ឯកឧត្តម ខូវ លី បានលើកឡើងថា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក នៅពេលនេះបងប្អូនដែលជាសមាជិកសមាជិការទាំងអស់​ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការសម្រេចចិត្ត និងត្រៀមលក្ខណៈសម្បត្តិ ឲ្យបានល្អ ប្រសើរសម្រាប់ធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។

ឯកឧត្តម ខូវ លី បានបន្តថា សមាជិកសមាជិកមកពីតាមបណ្តាល ឃុំសង្កាត់ទាំងអស់នៅពេល​បងប្អូន​ធ្វើដំណើរវិលត្រលប់ទៅតាមមូលដ្ឋានរៀងៗរបស់ខ្លួន​ត្រូវរក្សាសុខភាព​របស់បងប្អូន​ឲ្យបានល្អ មិនត្រូវ​ហូប​គ្រឿង​ស្រវឹង​នោះទេ​ គឺធ្វើយ៉ាងណាត្រូវ​រក្សាភាពស្ងៀមស្ងាត់ និងមានការ​ប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួន ជៀសវាង​មានបញ្ហាប្រឈមណាមួយបានកើតឡើង​ធ្វើឲ្យមានការ​ខកខាន​មិនបានទៅបោះឆ្នោតនោះ។

យ៉ាងណាម៉ិញលោកស្រី តាន់ សួគា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ការ​ឃោសនា​ថ្ងៃ​លើកដំបូង​រហូត​មក​ដល់​ថ្ងៃបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ​ក្រុងស្រុក ​របស់គណៈបក្សនានា​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយភាព​រលូន ​និង​ពុំមាន​បណ្តឹង​អ្វី​ណាមួយ​បាន​កើតឡើង​នោះទេ។

ដោយឡែក​សម្រាប់​ខេត្តឧត្តរមានជ័យ ​មានការិយាល័យបោះឆ្នោតមានចំនួន៥ ​ការិយាល័យ នៅ​តាម​បណ្តាល​ក្រុងស្រុកនីមួយៗ ​និង​មាន​សមាជិក​សមាជិការ​សរុប​នៃ​អង្គ​បោះឆ្នោត​ចំនួន១៥២នាក់ ផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        113
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm