ករណី​ឆ្លង​វីរុស COVID-19​ នៅ​សហរដ្ឋ​អាមេរិក​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល ​៦​ខែ​

2021/08/06 07:14:08 pm        516

​អាមេរិក៖ យោង​តាម​ការ​ចុះ​ផ្សាយ​រ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​ ករណី​ឆ្លង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៦​ខែដោយមាន​អ្នក​ឆ្លង​ជាង ១០ម៉ឺន​នាក់​ត្រូវ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃ​ពុធ (៤ សីហា​) ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វាយ​លុក​ពេញ​តំបន់​ជាច្រើន ​ជាទី​ដែល​មនុស្ស​មិនបាន​ចាក់​វ៉ាក់សាំង​។​

​គិត​ត្រឹម​ថ្ងៃ​ពុធ​ទិន្នន័យ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា ​ប្រទេស​នេះ​កំពុង​រាយការណ៍​ករណី​ឆ្លង​ចំនួន ៩៤.៨១៩​ករណី​ជា​មធ្យម​ក្នុង​រយៈពេល ៧​ថ្ងៃ​ដែល​ជា​ការ​កើន​ឡើង ៥​ដង​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​។ អ្នក​សម្រប​សម្រួល​បញ្ហា​ជំងឺឆ្លង COVID-19 ប្រចាំ​សេត​វិមាន ​លោក Jeff Zients បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​ចំនួន ៧ នៅ​សហរដ្ឋអាមេរិក​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ទាប​បំផុត​គឺរដ្ឋ Florida, រដ្ឋ Texas, រដ្ឋ Missouri , រដ្ឋ Arkansas, រដ្ឋ Louisiana, រដ្ឋ Alabama និងរដ្ឋ Mississippi មាន​ចំនួន​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង​ថ្មី​របស់​ប្រទេស និង​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​សប្ដាហ៍​មុន។​

​អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះករណី​ឆ្លង​អាច​កើន​ឡើង​ទ្វេដង​ដល់​ជាង ​២០ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ ដោយសារ​ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm