យប់មិញនគរបាលឃាត់ខ្លួនមនុស្ស៨២៨នាក់ និងបញ្ជូនទៅតុលាការ១៤នាក់ ក្រោយល្មើសនឹងបម្រាមគោចរ

2021/08/06 07:22:45 pm        615

ភ្នំពេញ ៖ យប់ថ្ងៃទី៥ ខែសីហានេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស​ចំនួន​៨២៨នាក់ ហើយបានបញ្ជូនទៅកាន់តុលាការចំនួន១៤នាក់ បន្ទាប់ពីគេបានល្មើស នឹង​បម្រាម​គោចរ​របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជា​ពិសេស​ប្រភេទdelta ខណៈមេរោគនេះបានកំពុងរកឃើញ​មានអ្នកវិជ្ជមានជាបន្តបន្ទាប់​ក្នុងរាជធានី​ភ្នំពេញនោះ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩​ដែល​ហៅ​កាត់ថា គ.អ.ក. នាព្រឹកថ្ងៃទី៦ ខែសីហានេះ បានឲ្យដឹងថា កងកម្លាំងបានធ្វើការចុះអប់រំ និង​ផ្សព្វ​ផ្សាយ​ច្បាប់ចំនួន៤១៩ករណី ហើយឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យបាន​ចំនួន៨២៨នាក់ ហើយក្នុងនោះបានបញ្ជូនទៅកាន់តុលាការចំនួន១៤ បន្ទាប់ពីអ្នកទាំង១៤នេះ បានប្រព្រឹត្តមានលក្ខណៈធ្ងន់ធ្ងរនោះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ក្រៅពីធ្វើការឃាត់ខ្លួនមនុស្សអាជ្ញាធរ​ក៏បានឃាត់យានយន្ត​បានចំនួន៣៣០គ្រឿង និងធ្វើការផាកពិន័យបានលុយចំនួន៤៤លានរៀលផងដែរ ខណៈការ​អនុវត្តវិធាន​ការ​របស់អាជ្ញាធរនេះគឺគ្មានការលើកលែងនោះឡើយ។ រហូតមកដល់ថ្ងៃទី៦ ខែសីហា​នេះ មានមនុស្សចំនួន៣២នាក់ហើយ ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើ​សំណុំរឿងបញ្ជូន​ទៅ​កាន់តុលាការបន្ទាប់ពីពួកគេទាំងនោះ បានប្រព្រឹត្តល្មើស​នឹង​បម្រាមគោចរ​របស់រដ្ឋបាល​ភ្នំពេញ​ធ្ងន់ធ្ងរនោះ។

សូមបញ្ជាក់ថា ចាប់ពីពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមាន​ការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែន​ការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់អាជ្ញាធររាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះ ដែលបានរក​ឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។

ទាក់ទងនឹងបម្រាមគោចរនេះដែរ លោកកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំងអស់ បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាព​របស់​បងប្អូននោះទេ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm