បក្សនយោបាយអនុវត្តបានល្អតាមការណែនាំរបស់ គ.ជ.ប ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា

2024/05/24 06:45:07 pm        144

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៣នៅរាជធានីភ្នំពេញ បាន​ធ្វើសកម្មភាពបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី និង​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាខណ្ឌ ហើយនៅក្នុងដំណើរការឃោសនាបោះឆ្នោតនេះ បណ្តា​គណបក្ស​នយោបាយ​បានអនុវត្តគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានល្អប្រសើរ និងមានសណ្តាប់ធ្នាប់ល្អ។

លោក ស៊ីម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ថ្លែងថា នៅរាជធានី​ភ្នំពេញ នាព្រឹកនេះ មានគណៈបក្សនយោបាយចំនួនបី បានធ្វើ​សកម្មភាព​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅតាមបណ្តាខណ្ឌទាំង១៤ ដោយ​បាន​ប្រមូល​ផ្តុំ​ជួបជុំសមាជិកសមាជិការបក្សចំនួនប្រមាណ ៥០០នាក់ក្នុងមួយក្បួន និងហែក្បួន​ទៅ​តាម​តម្រាយផ្លូវដែលបានស្នើសុំទៅ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពឃោសនាបិទយុទ្ធនាការ តាមរយៈ​ការជួបជុំគ្នានៅទីស្នាក់ការបក្សតាមបណ្តាខណ្ឌរបស់ខ្លួនផងដែរ។

លោក​បន្តថា យុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និង​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាខណ្ឌអណត្តិទី៤ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ គឺមានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អប្រ​សើរ មិនមានបាតុភាពអ្វីកើតឡើងនោះទេ ពោលកម្លាំងការពារសន្តិសុខ រៀបចំ​សណ្តាប់​ធ្នាប់​ចម្រុះ មានកងកម្លាំងនគរបាល កងអាវុធហត្ថ កងប្រជាការពារ និងកម្លាំង​រៀបចំ​សណ្តាប់​ធ្នាប់​តាមបណ្តាគណបក្ស គឺបានធ្វើការសហការគ្នាល្អ ធ្វើឲ្យដំណើរការ​ឃោសនា​បោះឆ្នោត​នេះ មានភាពរលូន។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខ័ណ្ឌ នៅក្នុងរាជធានីភ្នំពេញ មានអង្គបោះឆ្នោតដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ក្នុង​តំណែង មានចំនួន ៨៩៩រូប និងមានការិយាល័យបោះឆ្នោតចំនួន១៤ នៅតាម​បណ្ដា​ខណ្ឌនីមួយ​នៃ​រាជធានីភ្នំពេញ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm