ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសឆាដ ស្បថចូលកាន់តំណែងបន្ទាប់ពីរយៈពេល៣ឆ្នាំនៃរបបយោធា

2024/05/24 07:25:39 pm        89

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសឆាដ លោក ម៉ាហាម៉ាត អ៊ីដ្រីស ដេបី(Mahamat Idriss Deby) បានស្បថចូលកាន់តំណែងបន្តវេនពីឪពុកលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា បន្ទាប់ពីរយៈពេលបីឆ្នាំ ជាមេដឹកនាំបណ្តោះអាសន្ន ក្រោមរបបយោធា នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។

លោក Deby បានដណ្តើមអំណាច បន្ទាប់ពីក្រុមឧទ្ទាម បានសម្លាប់ឪពុករបស់លោក ជាប្រធានាធិបតីយូរអង្វែង លោក Idriss Deby ខណៈលោកកំពុងទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធជាមួយកងជីវពល នៅភាគខាងជើងប្រទេស កាលពីឆ្នាំ២០២១។

លោក Idriss Deby ដែលមានវ័យចំណាស់ បានគ្រប់គ្រងប្រទេសឆាដ ដែលសម្បូរទៅដោយធនធានប្រេង ប៉ុន្តែជាប្រទេសក្រីក្របំផុតមួយនៅក្នុងបណ្តាប្រទេសនៅអាហ្វ្រិក ចាប់តាំងពីរដ្ឋប្រហារ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។

ប្រទេសឆាដ គឺជារដ្ឋដំបូងគេក្នុងចំណោមរដ្ឋចំនួន៦ ដឹកនាំដោយរបបយោធា នៅអាហ្រ្វិកខាងលិច និងអាហ្វ្រិកកណ្តាល ដែលរៀបចំការបោះឆ្នោត បន្ទាប់ពីរដ្ឋប្រហារជាបន្តបន្ទាប់ ក្នុងរយៈពេល៤ ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឲ្យតំបន់មានអស្ថិរភាព និងគ្រោះថ្នាក់បន្ថែមទៀត។

ទោះជាយ៉ាងណា ការទទួលជ័យជម្នះរបស់ លោក Mahamat Idriss Deby ក្នុងខែនេះ បានជួបរឿងដ៏ចម្រូងចម្រាស។

លោក បានទទួលជ័យជម្នះ ៦១ភាគរយ នៃសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតដ៏តឹងតែង កាលពីថ្ងៃទី៦ ខែឧសភា ដែលបេក្ខជនចាញ់ឆ្នោតចំនួនពីររូប រួមមានទាំងបេក្ខជន លោក Succes Masra បានជំទាស់ពុំបានជោគជ័យ លើការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        8
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm