ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក នឹងរៀបចំផ្នែកមួយនៃសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួន ក្នុងការដោះស្រាយស្ថានភាពអាសន្ន ដែលអាចកើតមាននៅជិតប្រទេសនេះ។

យោធាសហរដ្ឋអាមេរិក ធ្វើសមយុទ្ធដែលមានឈ្មោះថា ខែលការពារដ៏ក្លាហាន រៀងរាល់ពីរឆ្នាំម្តង នៅកោះ Guam និងនៅកន្លែងផ្សេងទៀត។ វានឹងមានការចូលរួមពីបុគ្គលិក មកពីអង្គភាពនានា ដូចជា កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន។ ការអះអាងនៃសមយុទ្ធនៅឆ្នាំនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែមិថុនា ហើយបន្តរយៈពេលប្រហែលពីរសប្តាហ៍។

ប្រភពព័ត៌មានបាននិយាយថា យន្តហោះចម្បាំងអាមេរិក គ្រោងនឹងទៅដល់មូលដ្ឋានទ័ពអាមេរិក និងមូលដ្ឋានកងកម្លាំងស្វ័យការពារចំនួនពីរកន្លែងនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងការហ្វឹកហាត់ជាមួយយន្តហោះរបស់កងកម្លាំងស្វ័យការពារ។
ប្រភពព័ត៌មាននិយាយថា មូលដ្ឋានកងទ័ពស្វ័យការពារទាំងពីរ ទំនងជាមូលដ្ឋានទ័ពអាកាស ហាឈីណូហេ(Hachinohe) ក្នុងខេត្ត Aomori និង មូលដ្ឋាន Matsushima នៅក្នុងខេត្ត Miyagi ។
មូលដ្ឋានរបស់កងកម្លាំងស្វ័យការពារ ដែលមូលដ្ឋានទាំងពីរស្ថិតនៅប្រទេសជប៉ុនភាគឦសាន បានធ្វើប្រតិបត្តិការយន្តហោះល្បាត យន្តហោះចម្បាំង និងយន្តហោះផ្សេងទៀត។ ប៉ុន្តែ វាកម្រណាស់សម្រាប់យន្តហោះចម្បាំងអាមេរិក ដែលចាកចេញពីមូលដ្ឋានដើម្បីហ្វឹកហាត់។