មនុស្ស១១នាក់ ស្លាប់ ក្នុងការផ្ទុះរោងចក្រផលិតស្ករស នៅប្រទេសតង់ហ្សានី

2024/05/24 07:37:33 pm        95

មន្ត្រីតំបន់ និយាយថា ជនបរទេសបីនាក់មកពីប្រទេសប្រេស៊ីល កេនយ៉ា និងប្រទេសឥណ្ឌា ព្រមទាំងអ្នកបច្ចេកទេសនៅប្រទេសតង់ហ្សានីចំនួន៨នាក់ បានស្លាប់ ហើយពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការផ្ទុះនៅរោងចក្រផលិតស្ករសមួយកន្លែងក្នុងតំបន់ Morogoro ភាគខាងកើត ប្រទេសតង់ហ្សានី។

លោក Shaban Marujugo មេបញ្ជាការក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ Morogoro បាននិយាយថា ការផ្ទុះបានកើតឡើងនៅរោងចក្រផលិតស្ករស អ៊ឹមទីបវ៉ា(Mtibwa)។

លោក ជូម៉ា រ៉ាម៉ាដហាន ប៉ាឡាំបា (Juma Ramadhan Palamba) បុគ្គលិកផ្នែកអគ្គិសនីនៅរោងចក្រ បាននិយាយថា ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីបន្ទប់ត្រួតពិនិត្យ ជាកន្លែងដែលបុគ្គលិកអគ្គិសនី កំពុងធ្វើតេស្ត ប្រព័ន្ធកម្តៅដែលជួសជុលថ្មី សម្រាប់ការផលិតស្ករស។ ការផ្ទុះកើតឡើង បន្ទាប់ពីបំពង់បញ្ចេញចំហាយចូលទៅក្នុងឡចំហាយ បានផ្ទុះ។

លោក និយាយថា ប្រព័ន្ធដែលបានជួសជុលថ្មី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃសុក្រនេះ។ លោកនិយាយថា លោកបានរត់គេចខ្លួនចេញដោយគ្មានរបួសនោះទេ ដោយសារតែបានចាកចេញពីបន្ទប់ត្រួតពិនិត្យ ដើម្បីទៅទទួលទូរស័ព្ទនៅពេលមានការផ្ទុះ។

ស្នងការប្រចាំតំបន់ Morogoro លោក Adam Malima កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យបិទរោងចក្រផលិតស្ករសនេះ រយៈពេលបីថ្ងៃបន្ទាប់ពីការផ្ទុះ ដែលលោកបាននិយាយថា នឹងត្រួសត្រាយផ្លូវសម្រាប់កងកម្លាំងពន្លត់អគ្គិភ័យនិងជួយសង្គ្រោះរបស់ប្រទេសតង់ហ្សានី ដើម្បីស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុ។

បន្ទាប់ពីការផ្ទុះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Ashatu Kijaji និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Hussein Bashe បានទៅពិនិត្យមើលរោងចក្រ និងបានសន្យា ពីការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការជួសជុលការខូចខាត បណ្តាលមកពីការផ្ទុះ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        122
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        161
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm