ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កើនឡើងលើសពី ៣៥.៨០០ នាក់

2024/05/24 08:01:18 pm        162

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ៣៥.៨០០ នាក់ និងរបួសជាង ៨០.០០០ នាក់។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្ស ៩១ នាក់ស្លាប់។

តាំងពីយប់ថ្ងៃពុធមក យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើតំបន់ជាច្រើននៅភាគកណ្តាល និងភាគខាងជើងហ្កាហ្សា។ កាលពីថ្ងៃព្រហស្បត្តិ៍ យោធានិយាយថា ខ្លួនមិនទាន់បានបើកការវាយលុកដ៏ធំលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងអេហ្ស៊ីប ដែលជាអ្នកជិតខាងរបស់តំបន់ហ្កាហ្សា នៅឡើយទេ ប៉ុន្តែកំពុងពង្រឹងការប្រយុទ្ធរបស់ខ្លួន ហើយនឹងបញ្ជូនទាហានបន្ថែមទៀតទៅកាន់ទីក្រុងនេះ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែល បានសម្លាប់យុទ្ធជនប្រដាប់អាវុធរាប់សិបនាក់នៅក្នុងទីក្រុងរ៉ាហ្វា បានរកឃើញផ្លូវរូងក្រោមដីរាប់សិបកន្លែង និងបានបំផ្លាញទីតាំងយោធា រួមទាំងកន្លែងបាញ់គ្រាប់រ៉ូកែតផងដែរ។

អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ស្តុកប្រេងឥន្ធនៈសម្រាប់មន្ទីរពេទ្យ អាល់អាកសា ម៉ាទីស (Al-Aqsa Martyrs) កំពុងជិតអស់ ហើយមន្ទីរពេទ្យនឹងឈប់ដំណើរការ ដោយធ្វើឱ្យអ្នករងរបួស ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm