ព្រះខ័នរាជ ចែកផ្លូវម្ចាស់ស្បែកជើងមាស ខណៈ សុក សំណាង ចូលនិវត្តន៍ ក្រោយបង្កើតកំណត់ត្រាថ្មីជូនក្លិប

2024/05/24 08:39:06 pm        612

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ២រូប ក្នុងនោះមានម្ចាស់ស្បែកជើងមាស Marcus Haber និងកីឡាករសញ្ជាតិប្រេស៊ីល Iago Bento ស្របពេលសមាជិកដ៏ចាស់វស្សា សុក សំណាង បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីពួកគេ បានរួមចំណែកបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជូនក្លិប ដោយគ្រងជើងឯកពាន ២ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ កន្លងទៅ ។

ការចែកផ្លូវជាមួយម្ចាស់ស្បែកជើងមាសរូបនេះនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិប ក៏ដូចជាអ្នកនិយាមតាមដានវិស័យបាល់ទាត់ជាតិ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការមិនខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ដែលតែងរកបានគ្រាប់បាល់គ្រាប់ការប្រកួត រហូតក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេសរុបចំនួន ៣១គ្រាប់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាតិ ឆ្នាំ២០២៣/២៤ ។

Marcus Haber ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមកីឡាករបរទេសផ្សេងទៀត រួមកីឡាករ Iago Bento ផងដែរ ដែលបានរួមចំណែកជួយក្រុមគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ សម្ដែងការសោកស្ដាយ ទោះបីក្លិបមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ជុំវិញការចែកផ្លូវនេះក៏ដោយ ។

ចំណែកកីឡាករ សុក សំណាង ដែលបានរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១០ ត្រូវបានក្លិបប្រកាសនៅថ្ងៃជាមួយគ្នា នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ហើយ បន្ទាប់ពីធ្លាប់បានរួមចំណែកជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាចំនួន ៣លើក និងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ចំនួន ៥លើក បើគិតត្រឹមរដូវកាលឆ្នាំ២០២៣/២៤ ដែលរូបគេក៏បានរួមចំណែកជួយក្រុមគ្រងជើងឯកពាន ២ ក្នុងមួយរដូវកាលផងដែរ ។



មិនទាន់អស់នៅឡើយ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានប្រកាសពីការចាកចេញរបស់អ្នកចាំទី អោម ឧត្តម ហួយ ផល្លីន និង សំអឿន ពិដោរ ផងដែរ។

ទន្ទឹមជាមួយការចូលនិវត្តន៍នេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ចំពោះស្នាដៃ នៃការលះបង់ និងខិតខំប្រឹងប្រែជួយក្លិបជាង ១០ឆ្នាំកន្លងមក  ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានសម្រេចផ្ដល់ឱកាសការងារជាមួយក្រុមការងារគ្រូ ដើម្បីបន្តជាផ្នែកមួយរបស់ក្លិប នៅក្នុងការអភិវឌ្ឍន៍យុវជនផងដែរ។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មធំៗក្នុងស្រុក ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship (Shopee Cup) ឆ្នាំ២០២៤/២៥ ដែលពួកគេ ត្រូវជួបក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ហើយក្រុមជើងឯកពានសម្ដេចតេជោ ៥សម័យនេះ ក៏នឹងត្រូវបន្ដចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League 2024/25 នាពេលខាងមុខផងដែរ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ប្រតិភូកីឡាគុនចម្រុះកម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយកីឡាអាស៊ី២០២៦ នៅជប៉ុន
2026/09/24 03:09:42 pm        1
កូរ៉េខាងជើង និងអេស្ប៉ាញឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំ ពិភពលោក Women’s U-20 World Cup
2026/09/24 01:05:56 pm        1
Ronaldo សម្លឹងរកគ្រាប់ទី ១០០០ ខណៈព័រទុយហ្គាល់ចាប់ផ្តើមរជ្ជកាលថ្មីក្រោមការដឹកនាំរបស់ Jorge Jesus
2026/09/24 12:36:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាព និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត

2026/09/27 10:22:45 am
​ជំនន់ស្ទឹងសង្កែបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋនៅស្រុកឯកភ្នំជាង ៣ពាន់ខ្នង និង​ដំណាំ​ជាង ៣ពាន់​ហិកតា
2026/09/27 10:09:34 am
​ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក្នុងឱកាស​អញ្ជើញចូលរួម​កិច្ចពិភាក្សាទូទៅ​នៃមហាសន្និបាត UN
2026/09/27 09:42:54 am
​ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/09/27 09:30:19 am
​ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត UN ថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវ​ផ្អែក​លើកា​រប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ពេញ​លេញ​នូវ​រាល់​ការ​ព្រមព្រៀ​ង​ជាមួយគ្នា
2026/09/27 09:23:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm