NEA ៖ នៅខែឧសភា កម្ពុជាមានការងារជិត ៥ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ​ក្នុងវិស័យធំៗចំនួន៣

2024/05/24 08:54:05 pm        118

ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថានៅខែឧសភានេះ កម្ពុជាមានការងារប្រមាណជិត ៥ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ​ក្នុងវិស័យធំៗ ចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

ទីភ្នាក់ងារនេះ បានលំអិតថា ឱកាសការងារក្នុងស្រុកសរុបទាំង ៤៨,៦០៤ កន្លែងនោះ មាន៣៥, ៨១៤កន្លែងក្នុងវិស័យឧស្សាហកម្ម, ២,៧៨០កន្លែងវិស័យសេវាកម្ម, និង១០,០១០កន្លែង វិស័យកសិកម្ម ហើយក្នុងនោះ របរដែលត្រូវប៉ាន់ច្រើនជាងគេមានចំនួន១០ គឺអ្នកបញ្ជាម៉ាស៊ីនដេរ ២២ ៨៣២កន្លែង,កម្មករចំការដំណាំ ៩ ៩៤៥កន្លែង,មន្រ្តីឥណទាន និងប្រាក់កម្ចី ៥២៨កន្លែង,កម្មករវេចខ្ចប់ដោយដៃ ៩០៣កន្លែង,អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ៥៥៥កន្លែង,អ្នកតម្លើងបរិក្ខាអគ្គិសនី និងអេឡិចត្រូនិច ៤៣៣កន្លែង,កម្មករក្នុងផលិតកម្ម ៧ ១៤៤កន្លែង,អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមី ១ ១០០កន្លែង,យន្តការី និងអ្នកផ្ដល់សេវាគ្រឿងអេឡិចត្រូនិច ៤០០កន្លែង,អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដប និងដាក់ផ្លាកសញ្ជា ៦៦១កន្លែង និងមុខរបរផ្សេងៗ ៤ ១០៣កន្លែង។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្គូផ្គង ស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ និងនិស្សិតរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ហើយទីភ្នាក់ងារក៏តែងតែប្រារព្ឋពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដើម្បីយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ។

ជាក់ស្តែងកាលពីថ្ងៃទី៩-១០ខែឧសភា កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនៅអគារ Kampus ដែលបានឱកាសការងារសរុបចំនួន ៥ ៤០០ កន្លែងដល់យុវជននិងប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm       
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm