វៀតណាមប្រកាសថាមិនគាំទ្រការជេរប្រមាថសម្តេចតេជោ ហ៊ុន សែន លើបណ្ដាញទំនាក់ទំនងសង្គមនោះទេ

2024/05/24 11:27:47 pm        82

ហាណូយ៖ ក្រសួងការបរទេសវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រឡើយ ចំពោះការបញ្ចេញមតិលក្ខណៈញុះញង់ និងបង្កការបែកបាក់ពីសំណាក់ជនជាតិវៀតណាមមួយចំនួន លើគណនីបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

តាមរយៈការផ្សាយរបស់បណ្តាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានទទួលស្គាល់ថា មានពលរដ្ឋវៀតណាម បានចូលបញ្ចេញមតិលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែមតិយោបល់ទាំងនោះមិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមទាំងអស់នោះទេ។

លោកស្រី Pham Thu Hang បានគូសបញ្ជាក់ដូច្នេះ «យើងមិនយល់ស្របឡើយជាមួយនឹងគំនិត ឬការបញ្ចេញមតិដែលបង្កការញុះញង់ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជនវៀតណាម និងកម្ពុជា ហើយអាចធ្វើឱ្យមេដឹកនាំ នៃប្រទេសទាំងពីរ មានការអាក់អន់ចិត្តនឹងគ្នាផងដែរ។ យើងជឿជាក់ថា វៀតណាម-កម្ពុជានឹងបន្តកិច្ចសហការជិតស្និទ្ធ លើការងារចែករំលែកព័ត៌មានជុំវិញបញ្ហានេះ រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាការសិក្សាអំពីផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះ»។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មជាខ្លាំងទៅលើការបញ្ចេញមតិមួយចំនួនជាភាសាវៀតណាម ដែលមានអត្ថន័យ និងខ្លឹមសារមិនសមរម្យនលើ TikTok របស់សម្តេច។

សម្តេចតេជោ បានស្នើឱ្យសមត្ថកិច្ចកម្ពុជា និងវៀតណាម ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនដែលបានបញ្ចេញមតិយោបល់ទាំងនោះ។

បន្ទាប់ពីការប្រតិកម្មរបស់សម្តេចតេជោ, លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានហៅឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា មកប្រាប់បញ្ហានេះ និងស្នើឱ្យមានកិច្ចសហការស្រាវជ្រាវរកអត្តសញ្ញាណជនទាំងនោះផងដែរ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm