ភ្លៀងធ្លាក់ខ្លាំងមាននៅភាគខាងត្បូងប្រេស៊ីលជាថ្មី ដោយបង្កជាទឹកជំនន់សូម្បីតែតំបន់ទីទួលខ្ពស់ៗ នៅ Porto Alegre

2024/05/24 11:48:28 pm        141

ភ្លៀងធ្លាក់ខ្លាំងម្តងទៀត បានវាយលុកផ្នែកខ្លះនៃរដ្ឋភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) ដោយបំផ្លាញកិច្ចខិតខំប្រឹងប្រែងសម្អាតរយៈពេលជាច្រើនថ្ងៃ និងបង្កជាទឹកជំនន់ដល់តំបន់ ដែលពីមុនមិនត្រូវបានប៉ះពាល់ នៅក្នុងរដ្ឋធានី Porto Alegre។

ទឹកជំនន់ជាកំណត់ត្រាក្នុងរយៈពេលមួយខែកន្លងមកនេះ បានបណ្តាលឲ្យមនុស្ស ១៦៣នាក់ស្លាប់ និងមានការជម្លៀសមនុស្សប្រហែល ៦០ម៉ឺននាក់ទៀត។ មនុស្ស ៦៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

ភ្លៀងធ្លាក់បានថមថយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយហាងចាប់ផ្ដើមបើកវិញបណ្ដើរៗ ហើយអ្នកស្រុកកំពុងធ្វើការសាងសង់ឡើងវិញ។ ប៉ុន្តែមេឃ បានចាប់ផ្តើមអាប់អួ នាព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅតំបន់នានានៃទីក្រុង Porto Alegre ជាថ្មីម្តងទៀត។

មជ្ឈមណ្ឌលថែទាំកុមារមួយនៅក្នុងសង្កាត់ Menino Deus ដែលបានបើកដំណើរការឡើងវិញ កាលពីថ្ងៃពុធ បន្ទាប់ពីសម្អាតរយៈពេលមួយសប្តាហ៍ ត្រូវបានបង្ខំឲ្យជម្លៀសចេញ នៅពេលដែលភ្លៀងធ្លាក់យ៉ាងខ្លាំងនោះ។

នាយកមជ្ឈមណ្ឌលថែទាំកុមារដែលមិនបានប្រាប់ឈ្មោះ បាននិយាយថា៖«វាបានកើតឡើងយ៉ាងលឿន (ទឹកជំនន់ បានកើតឡើង) លឿនជាងលើកមុនទៅទៀត»។

ក្នុងរយៈពេល ១២ម៉ោង ផ្នែកខ្លះនៃទីក្រុង Porto Alegre បានមាននូវភ្លៀងធ្លាក់ច្រើនជាងធម្មតា ពោលគឺច្រើនជាងក្នុងរយៈពេលពេញមួយខែទៅទៀត។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានឧតុនិយមជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm