កីឡា​តេ​ក្វាន់​ដូ ITF រៀបចំ​ការប្រកួត​មេគុន​តាម​អន​ឡាញដើម្បី​តាមដាន​ក្រុម SEA Games 2023

2021/08/06 09:40:36 pm        29

​​តេ​ក្វាន់​ដូ៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជាបានរៀបចំ​ការប្រកួត​វិញ្ញាសា​មេគុន​បុរស និង​នារីតាម​អន​ឡាញលើកដំបូង អំឡុងពេល​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់ក្នុង​បរិបទ​កូ​វីដ​-១៩ ដើម្បី​តាមដាន និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​-​កីឡាការិនី ពិសេស​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ឬ Team SEA Games 2023 ដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក ប៉ាល់ ជី​វ័​ន្ត គ្រូបង្វឹក និង​ជា​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​ឲ្យ​ដឹងថា ទោះបី​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ក្រុម​ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជានៅតែ​បន្ដ​ហ្វឹកហាត់​យ៉ាងសកម្ម តាម​ប្រព័ន្ធ Zoom។ ដូច្នេះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព និង​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ សហព័ន្ធ​ក៏​រៀបចំ​ការប្រកួត​វិញ្ញាសា​មេគុន​នេះ​ឡើង ដោយមាន​កីឡាករ ១៧​នាក់ និង​កីឡាការិនី ៧​នាក់​ចូលរួម។​

ជា​លទ្ធផល​នៃ​ការប្រកួត​សម្រាប់​វិញ្ញាសា​មេគុន​បុរស លេខ​១ បាន​ទៅ​កីឡាករ តាំង សៀ​សុង​, លេខ​២ កីឡាករ សុភ័ក្ដ្រ ចន្ទ​ឧ​ត្ត​ម និង​លេខ​៣ ស្ទួនបាន​ទៅ​កីឡាករ កាង ប៊ុនឡុង និង​កីឡាករ ឃឿន ប៊ុន​លាង។ ចំណែក​ផ្នែក​វិញ្ញាសា​មេគុន​នារី លេខ​១ បាន​ទៅ​កីឡាការិនី តូច ឧ​ត្ត​ម​, លេខ​២ កីឡាការិនី ស៊ុម ហ៊ុន​លីន និង​លេខ​៣ ស្ទួនបាន​ទៅ​កីឡាការិនី សុជាតិ រ៉ូ​សា​ណា និង​កីឡាការិនី សុជាតិ មរកត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm