មនុស្ស ៤នាក់ស្លាប់ និង ១៦នាក់ រងរបួស ក្រោយភោជនីយដ្ឋានបណ្ដោយឆ្នេរ នៅលើកោះ Mallorca បាក់រលំ

2024/05/25 02:29:27 am        167

ក្រុមអ្នកពន្លត់អគ្គិភ័យអេស្ប៉ាញ នៅថ្ងៃសុក្រ (ទី២៤ ខែឧសភា) នេះ បាននាំគ្នារើកកាយគំនរបាក់បែកនៃភោជនីយដ្ឋានបណ្ដោយឆ្នេរ នៅលើកោះវិស្សមកាល Mallorca ដោយស្វែងរកតម្រុយបន្ទាប់ពីភោជនីយដ្ឋានមួយនេះ បានបាក់រលំផ្នែកខ្លះ ដែលហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្ស ៤នាក់ បាត់បង់ជីវិត និង ១៦នាក់ រងរបួស។

អាជ្ញាធរដែលបានប្រកាសពីការកាន់ទុក្ខរយៈពេល ៣ថ្ងៃ មិនបានបញ្ជាក់ពីមូលហេតុភ្លាមៗនោះឡើយ ប៉ុន្តែបាននិយាយថា ការលើសទម្ងន់ ទំនងជាដើមហេតុធំបំផុត ដែលនាំឲ្យអគារបាក់រលំ។

អគារ ២ជាន់ ដែលមានមនុស្សពេញណែន បានបាក់រលំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នៅតំបន់ Playa de Palma ភាគខាងត្បូងនៃរដ្ឋធានី ដោយរដូវកាលទេសចរណ៍ កំពុងចាប់ផ្ដើមមមាញឹក នៅប្រជុំកោះ Balearic ដែលរួមមានទាំងកោះ Ibiza និងកោះ Menorca ផងដែរ។

អ្នកនាំពាក្យនគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ គឺជាស្ត្រីជនជាតិអាល្លឺម៉ង់ ២នាក់ ដែលម្នាក់មានអាយុ ២០ និងមា្នក់ទៀតអាយុ ៣០ឆ្នាំ បុរសជនជាតិសេណេហ្គាល់វ័យ ៤៤ឆ្នាំ ហើយនិងស្ត្រីជនជាតិអេស្ប៉ាញអាយុ ២៣ឆ្នាំ ដែលធ្វើការនៅទីកន្លែងនោះ។

អភិបាលរងទីក្រុង Palma លោក Javi Bonet បាននិយាយថា ជនជាតិអាល្លឺម៉ង់ទាំង ២នាក់នោះ កំពុងសម្រាកលំហែកាយ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា បុរសជនជាតិសេណេហ្គាល់រូបនេះ បានរស់នៅលើកោះនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចំណែកស្ត្រីអ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្ស ១៦នាក់ បានរងរបួស។ ហើយតាមរយៈវេទិកាបណ្ដាញសង្គម X សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្ស ៧នាក់ បានរងរបួស «ធ្ងន់ធ្ងរខ្លាំង» និង ៩នាក់ មានរបួស «ធ្ងន់»។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា ក្នុងរដ្ឋធានី Palma de Mallorca របស់កោះមេឌីទែរ៉ាណេនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm