ប្រទេស​បា​ហា​ម៉ាស​ឈ្នះ​មេដាយ​មាស​ដំបូង​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/08/06 03:15:49 pm        90

​អូឡាំពិក៖ ​ឈាន​មកដល់​ថ្ងៃ​ទី​១៣ នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ប្រទេស​បា​ហា​ម៉ាស​ទីបំផុត​ដណ្តើម​បាន​មេដាយ​មាស​ដំបូង​របស់​ខ្លួន​ លើ​វិញ្ញាសា​រត់ ៤០០​ម៉ែត្រដែល​ឈ្នះ​ដោយ​កីឡាករ Steven Gardiner​។​

​​កីឡាករ​ដែល​ជា​ជើងឯក​ពិភពលោក​រូប​នេះ​ បាន​រត់​មក​ដល់ទី​ព្រ័ត្រ​មុនគេ​ប្រើ​ថេរវេលា ៤៣​វិនាទី ៨៥​។​ ​វិញ្ញាសា​នេះដែរ កីឡាករ​កូ​ឡុំ​ប៊ី Anthony Zambrano បាន​មេដាយប្រាក់ ខណៈ​ម្ចាស់​មេដាយ​មាស​អូឡាំពិក ២០១២ នៅ​ទីក្រុង​ឡុង​ដ៍ Kirani James មកពី Grenada បាន​មេដាយសំរឹទ្ធ​។​ ​ងាក​មក​វិញ្ញាសា​ដេ​កា​ត្លុង​ផ្នែក​បុរស Damian Warner របស់​កាណាដា​ជា​អ្នកឈ្នះ​មេដាយមាស​ជាមួយនឹង​ពិន្ទុ​ជា​កំណត់ត្រា​អូឡាំពិក ៩០១៨ពិន្ទុ​។ កីឡាករ​បារាំង Kevin Mayer បាន​មេដាយប្រាក់ និង​កីឡាករ​អូស្ត្រាលី Ashley Moloney បាន​មេដាយសំរឹទ្ធ​។​

​​ចំណែក​វិញ្ញាសា​កីឡា​ហេ​ប​តា​ត្លុង​ផ្នែក​នារី កីឡាការិនី​ប៊ែ​ល​ហ្ស៊ិ​ក Nafissatou Thiam ជា​អ្នកឈ្នះ​មេដាយ​មាស​ ទោះ​បញ្ចប់​ដំណាក់កាល​ចុងក្រោយ​រត់ ៨០០​ម៉ែត្រ​នៅ​លេខ​៧ ក៏ដោយ ពោល​គឺ​កីឡា​ការិនី​វ័យ ២៦​ឆ្នាំ​រូប​នេះ​មាន​ពិន្ទុសរុប ៦៧៩១​ពិន្ទុ​ពីលើ​អ្នក​លេខ​២ មេដាយ​ប្រាក់​កីឡា​ការិនី​ហូ​ឡង់ Anouk Vetter និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡា​ការិនី Emma Oosterwegel​។​

​​វិញ្ញាសា​ជា​បន្ត​កីឡា​ការិនី​អាមេរិក Katie Nageotte ឈ្នះ​មេដាយ​មាស​កីឡា​ចោល​ថ្នោល​ក្រោយ​ចោល​បាន ៤.៩០​ម៉ែត្រ ខណៈ​មេដាយ​ប្រាក់​បាន​ទៅ​កីឡាការិនី​រុស្ស៊ី Anzhelika Sidorova និង​មេដាយ​សំរឹទ្ធ​កីឡា​ការិនី​អង់គ្លេស Holly Bradshaw​។ ​ចំណែក​ការប្រកួត​កីឡា​ដើរ​ប្រណាំង​ផ្នែក​បុរស កីឡាករ​អ៊ីតាលី Massimo Stano ឈ្នះ​មេដាយ​មាស​ដោយ​មកដល់​ទី​ព្រ័ត្រ​មុន​អ្នក​លេខ​ពីរ ៩​វិនាទី​គឺ​កីឡា​ការិនី​ជប៉ុន Koki Ikeda និង​មេដាយសំរឹទ្ធ Toshikazu Yamanishi៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm