នគរបាលរាជធានី នឹងធ្វើសន្និសិទបង្ហាញមុខក្រុមក្មេងទំនើងដែលបង្ក្រាបបាន នៅរសៀលនេះ

2024/05/25 05:54:21 pm        282

ភ្នំពេញ៖ យោងតាមប្រភពមន្ត្រីនគរបាលរាជធានីភ្នំពេញ នៅម៉ោង១៤ និង០០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនឹងធ្វើសន្និសិទព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងជាច្រើននាក់ ដែលធ្វើការបង្ក្រាបបានក្នុងរយះពេល២ថ្ងៃមកនេះ ។

សន្និសិទនេះ នឹងធ្វើឡើងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ដោយបង្ហាញមុខក្រុមជនសង្ស័យ រួមជាមួយវត្ថុតាងមានជាដាវ និងកាំបិតជាច្រើន ដែលបានដកហូត បន្ទាប់ពីក្រុមទាំងនេះ បានធ្វើសកម្មភាពអុកឡុក និងដើរកាប់ចាក់យ៉ាងខ្លាំងខ្លាក្នុងរាជធានីភ្នំពេញ ។

ក្នុងរយះពេល២ថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ដោយបានសហការ ​ជាមួយ​កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ក្នុងការចុះល្បាតក្នុងភូមិសាស្ត្ររាជធានី ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបលើ​សកម្មភាព​ក្រុមក្មេងទំនើង ដែលបានបង្កើតភាពអសន្តិសុខ បង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាច​ដល់ប្រជាពលរដ្ឋ​ស្លូតត្រង់នៅក្នុងសង្គមជាតិ ។

ប្រតិបត្តិការដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ចនេះ ធ្វើឡើង បន្ទាប់ពីមានបទបញ្ជា​ដ៏ម៉ឺងម៉ាត់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ជារដល់កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ពិសេសអភិបាលរាជធានីខេត្តទាំង២៤ ធ្វើយ៉ាងណាដាច់ខាត​ត្រូវតែបង្ក្រាបឱ្យមាន​ប្រសិទ្ធិភាព​បំផុត លើសកម្មភាពក្រុមក្មេងទំនើង ​ដែលកំពុងមានការផុសផុលឡើងខ្លាំង បង្កជាភាព​អសន្តិសុខដល់ពលរដ្ឋ និងសង្គមជាតិ ក្នុងពេលបច្ចុប្បន្ននេះ ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm