អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ បញ្ជូន​ខ្លួន​ក្មេងស្ទាវមួយក្រុមដេញវាយគ្នាពេញផ្លូវ និងល្មើស​បម្រាមគោរចរ​ទៅតុលាការ

2021/08/07 12:00:54 am        566

ភ្នំពេញ​៖​ កម្លាំងអាជ្ញាធរខណ្ឌជ្រោយចង្វារ បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងស្ទាវ​មួយក្រុម​ដេញវាយគ្នាពេញផ្លូវ និងល្មើស​បម្រាមគោរចរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

គួរំលឹកផងដែរ កាលពីវេលាម៉ោង១០យប់​ ថ្ងៃ​ទី​៣​ ខែ​ សីហា​ ឆ្នាំ​២០២១​ កម្លាំងល្បាតរបស់​គណៈបញ្ជាការឯកភាព​ខណ្ឌជ្រោយចង្វារ បានចុះល្បាតតាមមូលដ្ឋាន និងឃាត់ខ្លួន ក្រុមក្មេងស្ទាវ​មួយក្រុម មានប្រុសមានស្រីសរុបចំនួន១៨នាក់ បានដេញវាយគ្នាពេញផ្លូវ និងល្មើសបម្រាមគោរចរ​នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានី នៅចំណុចក្បែរការ៉ាសសាំងតូតាល់​ ក្បែរ​វត្ត​ព្រែក​លៀប​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ សង្កាត់​ព្រែក​លៀ​ប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រារាជធានីភ្នំពេញ។ 

លោក ឃ្លាំង ហួត ​អភិបាល​ខណ្ឌ​ បានប្រាប់​ថា​ មុនពេលឈានដល់ការឃាត់ខ្លួន កម្លាំង​គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​ បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ មក​ដល់​ចំណុច​កើតហេតុ​ ខាងលើ បាន​ប្រឃើញ​ក្រុម​ក្មេងទំនើង​ ចំនួន​១៨នាក់​ ក្នុង​នោះ​មាន ស្រី​៤នាក់​ ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ បង្ក​ហិង្សា​ដេញ​​ វាយ​តប់​គ្នា​ពេញ​ផ្លូវ​ និង​ល្មើស​បម្រាម​គោរចរ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ ចុះ​ប្រតិបត្តិការ​ឃាត់​ខ្លួន​តែ​ម្តង​។

ន្ទាប់​ពី​ចេញ​លទ្ធផល​តេស្ត​ ក្រុមក្មេងប្តុសស្រីទាំង​១៨នាក់​នោះ​ ត្រូវបាន​បញ្ជូន​ខ្លួន​បន្ត​ ទៅ​កាន់​អធិកាដ្ឋានខណ្ឌ​ជ្រោយ​ចង្វារ​ កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​តុលាការ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm