ប្រធានាធិបតីឥណ្ឌា និងមេដឹកនាំគណបក្សប្រឆាំង បោះឆ្នោត នៅក្រុងទីញូវដែលី

2024/05/25 11:32:16 pm        213

ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu អនុប្រធានាធិបតី លោក Jagdeep Dhankhar និងបណ្ដាមេដឹកនាំនយោបាយជាន់ខ្ពស់ដទៃទៀត បាននាំគ្នាទៅទម្លាក់សន្លឹកឆ្នោតរបស់ពួកគេទៅក្នុងធុង នៅឯរដ្ឋធានីរបស់ប្រទេសឥណ្ឌា នាថ្ងៃសៅរ៍ (ទី២៥ ខែឧសភា) នេះ ដោយនេះជាដំណាក់កាលទី៦ នៃការបោះឆ្នោតដែលកំពុងបន្តមាន។

មេដឹកនាំគណបក្សប្រឆាំង និងជារដ្ឋមន្ត្រីប្រចាំរដ្ឋធានីជាតិ Delhi លោក Arvind Kejriwal ដែលការធានាឲ្យនៅក្រៅឃុំបន្ទាប់ពីការឃុំខ្លួនបណ្តោះអាសន្នជិត ២ខែ នៅក្នុងសំណុំរឿងពុករលួយ បានផ្តល់កម្លាំងជំរុញថ្មីដល់យុទ្ធនាការប្រឆាំងនោះ ក៏បានទៅបោះឆ្នោតនៅក្នុងរដ្ឋធានីផងដែរ។

លោក Kejriwal ដែលជាអ្នករិះគន់ឥតញញើតញញើម ចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជំរុញឲ្យអ្នកបោះឆ្នោតនៅរដ្ឋធានីជាតិ Delhi ចេញទៅអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេឲ្យបានច្រើន ទោះបីជាស្ថិតក្នុងស្ថានភាពរលកកម្ដៅក្ដៅខ្លាំងក៏ដោយ។

ក្នុងពេលជាមួយគ្នានេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រជាមានិត (PDP) គឺលោកស្រី Mehbooba Mufti បានអង្គុយនៅលើដងផ្លូវ ដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនសមាជិកគណបក្សរបស់នាង ដែលបានរារាំងពួកគេមិនឲ្យទៅបោះឆ្នោតនៅក្នុងតំបន់ Kashmir របស់ឥណ្ឌា។

គួរបញ្ជាក់ថា ប្រជាជនជាង ១១១លាននាក់ នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៥៨មណ្ឌល នៅទូទាំងរដ្ឋ និងដែនដីសហព័ន្ធចំនួន៨ មានសិទ្ធិបោះឆ្នោតនៅក្នុងដំណាក់កាលទី៦ នៃការបោះឆ្នោតសកល ដែលបានកត់ត្រាចំនួនអ្នកទៅបោះឆ្នោត ១០,៨២ភាគរយ ក្នុងរយៈពេល ២ម៉ោងដំបូងនៃការបោះឆ្នោតរយៈពេល ១១ម៉ោងនេះ។

ចំនួនអ្នកចេញទៅបោះឆ្នោតសរុប នៅក្នុងដំណាក់កាលដូចគ្នានៃការបោះឆ្នោតចុងក្រោយ កាលពីឆ្នាំ២០១៩ គឺប្រហែល ៦៣ភាគរយ។ ការបោះឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ដោយការរាប់សន្លឹកឆ្នោត គ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមិថុនា៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        10
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm