មហាព្រឹត្តិការណ៍សមាធិព្រះសង្ឃ ៥ពាន់អង្គ នៅមុខវត្តឧណ្ណាលោម ចំថ្ងៃទី២៧ ឧសភា ឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

2024/05/26 06:21:00 pm        151

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិ ការរបស់រាជរដ្ឋាភិបាលរួមនិងគណៈសង្ឃនាយក នឹងរៀប ចំមហាព្រឹត្តិការណ៍នៅមុខវត្តឧណ្ណាលោម គឺការបដិបត្តិសមាធិរបស់ព្រះសង្ឃ ៥ ០០០ អង្គ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែឧសភាឆ្នាំ២០២៤នេះ ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ។ដែលក្នុងឪកាសនោះសាធារណជនទូទៅអាចចូលរួមតាមក្ដីជ្រះថ្លាផងដែរ ។

​សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជា ណាចក្រកម្ពុជា និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណា លោម បានមានព្រះដិការប្រាប់ដល់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ឲ្យដឹងថា រាជរដ្ឋាភិ បាល បានសម្រេចយកថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ ជាថ្ងៃបូជាថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះអគ្គមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។ហេតុនេះរាជរដ្ឋាភិ បាលកម្ពុជា ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំមហាព្រឹត្តិការណ៍មួយគឺការបដិបត្តិសមាធិ ដោយមានព្រះសង្ឃចំនួន ៥.០០០ អង្គ និមន្តចូលរួម ហើយព្រះសង្ឃ និងពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយក៏អាចនិមន្ត និងអញ្ជើញចូលរួមតាមសេចក្ដីជ្រះថ្លាដោយពុំមានកំណត់ចំនួននោះឡើយនាវេលាល្ងាចថ្ងៃចន្ទ ទី២៧ ខែឧសភាឆ្នាំ២០២៤នេះ ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ។ 

ទោះយ៉ាងណា សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានបញ្ជាក់បន្តថា ដោយសារព្រឹត្តិការណ៍នេះ មានព្រះសង្ឃច្រើននិមន្តចូលរួម ហេតុនេះគណៈកម្មការ រៀបចំអាសនៈ ពោលគឺកន្លែងគង់ធ្វើសមាធិ សម្រាប់តែព្រះសង្ឃ ៥ ០០០ អង្គ ប៉ុណ្ណោះ ចំណែកព្រះសង្ឃ ពុទ្ធ បរិស័ទ និងជនានុជនជិតឆ្ងាយ ដែលនឹងនិមន្តអញ្ជើញចូលរួមក្នុងពិធីសមាធិនោះ សូមមេត្តានាំគ្រឿងសម្រាប់គង់ ឬអង្គុយ ដូចជាកម្រាលជាដើមដោយអង្គ និង ខ្លួនឯង ហើយក្រុមការងារនឹងរៀបចំទីតាំងសម្រាប់ប្រគេន និងជូនដោយ សមគួរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មហាកុសលនិងមហា សាមគ្គីនេះ កិច្ចានុកិច្ចនឹងចាប់ផ្ដើមតាំងពីម៉ោង ៣ រសៀល នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីលានមុខវត្ត ឧណ្ណាលោម ខាងជើងព្រះបរមរាជវាំង ហើយកិច្ចសមាធិ នឹងចាប់ផ្ដើមនៅម៉ោង ៥ ល្ងាចតទៅ ៕ អត្ថបទ ៖ ភារម្យ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm