អ្នកបោះឆ្នោត១៦៧រូប នៅខេត្តកោះកុង បានចូលរួមបោះឆ្នោតក្រុមប្រឹក្សារួចរាល់

2024/05/26 06:31:40 pm        435

អ្នកបោះឆ្នោតទាំង១៦៧រូប នៅក្នុងខេត្តកោះកុង បានចូលរួមបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក រួចរាល់អស់ហើយ ដោយគ្មានអវត្តមានម្នាក់ណានោះឡើយ ក្រោម​បរិយាកាស​ល្អប្រសើរ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ។

លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានឱ្យដឹងថា ការិ យាល័យបោះឆ្នោតចំនួន៧ក្រុងស្រុក ក្នុងខេត្តកោះកុង បានទទួលអ្នកបោះឆ្នោត១០០ភាគរយ ដោយគ្មាន អ្នកបោះឆ្នោតណាម្នាក់អវត្តមាននោះទេ ។

លោកបានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ឧសភា នេះ បានចាប់ដំណើរការតាំងពីម៉ោង៧ព្រឹក និងបានចប់​សព្វ​គ្រប់​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ដោយអ្នកបោះឆ្នោតបានបោះឆ្នោតរួចរាល់ និងដំណើរការរាប់សន្លឹកឆ្នោត។

ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង បានវាយតម្លៃដែរថា ទិដ្ឋភាពនៃការបោះ ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកក្នុងខេត្ត ប្រព្រឹត្តទៅបានដោយរលូនល្អប្រសើរ ក្រោម​កិច្ចសហការការពាររបស់សមត្ថកិច្ចផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ។

សូមជម្រាបថា ខេត្តកោះកុង មានគណបក្សចំនួន៣ បានចូលរួមការប្រកួតប្រជែងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤នេះ ទី១- គណបក្សប្រជាជនកម្ពុជា ទី២- គណបក្សឆន្ទៈខ្មែរ និងទី៣-គណបក្សកម្លាំងជាតិ៕ អត្ថបទ៖ឈឹម មករា

 

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        59
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm