ព្យុះភ្លៀង និងទឹកជំនន់បានឆក់យកជីវិតមនុស្ស ១៧នាក់នៅអាហ្វហ្គានីស្ថានភាគខាងជើង

2024/05/26 09:23:49 pm        89

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ថា ព្យុះភ្លៀង និងទឹកជំនន់ថ្មីទៀត បានឆក់យកជីវិតមនុស្ស១៧ នាក់ និង១១នាក់ របួស នៅខេត្ត ហ្វាយ៉ាប់ (Faryab) និងខេត្ត សារី ពុល (Sari Pul)ដែលនៅជិតខាង ក្នុងភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក អ៊ីស្មាទូឡា ម៉ូរ៉ាឌី (Esmatullah Muradi) បាននិយាយថា នៅក្នុងស្រុក ឡាវឡាស់ (Lawlash) នៃខេត្ត ហ្វាយ៉ាប់ ថា មនុស្ស១២ នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសដោយសារតែភ្លៀងធ្លាក់ និងទឹកជំនន់ដ៏គំហុកចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។

មន្ត្រីបាននិយាយថា ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលខេត្ត លោក ហាប៊ីប៊ូឡាម៉ាស្រ (Habibullah Masror) បានបញ្ជាក់ ថា ស្រដៀងគ្នានេះដែរ គ្រោះធម្មជាតិនេះ បានបណ្តាលឲ្យស្ត្រី៤នាក់ និងកុមារម្នាក់ ស្លាប់នៅក្នុងខេត្តសារីពុល ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ 

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក បានសម្លាប់មនុស្សរាប់រយនាក់ បំផ្លាញផ្ទះរាប់ពាន់ខ្នង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ទៀតបាត់បង់ផ្ទះសម្បែងក្នុងរយៈពេលមួយខែកន្លងមកនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម។

កាលពីអំឡុងពាក់កណ្ដាលខែឧសភានេះ មនុស្សយ៉ាងហោចណាស់ជាង៣០០នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដ៏គំហុក ក្នុងភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm