ចិន ពិភាក្សាផ្នែកសន្តិសុខ និងពាណិជ្ជកម្ម ជាមួយសម្ព័ន្ធមិត្តអាមេរិក គឺ កូរ៉េខាងត្បូង និងជប៉ុន

2024/05/27 04:17:33 pm        171

លោកនាយករដ្ឋមន្ត្រីចិន លីឈាំង (Li Qiang) បានយល់ព្រមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា ដើម្បីចាប់ផ្តើមកិច្ចសន្ទនាការទូត និងសន្តិសុខ ហើយបន្តកិច្ចចរចាពាណិជ្ជកម្មសេរី និងបានពិភាក្សាពីភាពតានតឹងជុំវិញកោះតៃវ៉ាន់ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ទៀតផង ។

ក្រុមមេដឹកនាំ បានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងសេអ៊ូល មួយថ្ងៃមុនកិច្ចប្រជុំកំពូលលើកដំបូងដោយប្រទេសជិតខាងអាស៊ីទាំងបីក្នុងរយៈពេលជាង ៤ឆ្នាំ។

ចិន និងកូរ៉េខាងត្បូង ព្រមទាំងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងព្យាយាមគ្រប់គ្រងការកើនឡើងការមិនទុកចិត្តគ្នា ស្របពេលមានការប្រកួតប្រជែងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន និងភាពតានតឹងលើកោះតៃវ៉ាន់។

ក្រុមអ្នកការទូត និងមន្ត្រីបាននិយាយថា ការរំពឹងទុកមានកម្រិតទាបសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ប៉ុន្តែការចាប់ដៃគ្នា ក៏អាចជួយរក្សាទំនាក់ទំនងការទូតកម្រិតខ្ពស់មួយចំនួន ផងដែរ បន្ទាប់ពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនអស់ជាច្រើនឆ្នាំមកនេះ ។

លោក Yoon បានប្រាប់ លោក Li ថាកូរ៉េខាងត្បូង និងចិន គួរតែធ្វើការជាមួយគ្នាមិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍រួមដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដោយលើកឡើងពីការចូលលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm