នគរបាលបន្តចុះធ្វើសមយុទ្ធបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យនៅផ្សារទំនើបអ៊ីអន៣

2024/05/27 04:33:49 pm        286

នគរបាលអគ្គីភ័យ បានបន្តការចុះធ្វើសមយុទ្ធតាមផ្សារទំនើប អ៊ីអន៣ ដើម្បីធ្វើបទបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ដល់ក្រុមការងារបុគ្គលិកផ្សារទាំងអស់ ដើម្បីបញ្ចៀបការយល់ដឹងកាន់តែទូលំទូលាយពីវិធានបង្ការ ។

កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្តការធ្វើសមយុទ្ធនៅផ្សារទំនើបអ៊ីអន៣ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ដើម្បីធ្វើបទបង្ហាញ និងបង្រៀនការអនុវត្ត ដល់ក្រុមបុគ្គលិកផ្សារ ឱ្យយល់ដឹងច្បាស់ពីវិធីបង្ការ និងវិធីធ្វើការសង្គ្រោះបឋម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង ។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គីភ័យ បានប្រាប់ឱ្យដឹងថា នគរបាលជំនាញ តែងតែបានចុះជាញឹកញ៉យតាមបណ្តាផ្សារធំៗ ក្នុងការចុះធ្វើសមយុទ្ធបទបង្ហាញ ពីជំនាញបង្ការ និងសង្គ្រោះ ព្រោះនេះ គឺជាកិច្ចការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យបានមុន មុនពេលកើតមានគ្រោះអគ្គីភ័យ ដែលតែងបង្ការជាវិនាសកម្មធ្ងន់ធ្ងរ ។

លោកឧត្តមសេនីយ៍ បន្តថា ផ្សារទំនើបអ៊ីអន តែងតែបានសហការជាមួយនគរបាលជំនាញជានិច្ច ក្នុងការ​អនុញ្ញាត​ឱ្យនគរបាល ចុះធ្វើបទបង្ហាញ និងបង្រៀនពីវិធានសង្គ្រោះ ដល់បុគ្គលិក និងក្រុមការងារ ក្នុងផ្សារទាំងមូល ។

តំណាងគណះគ្រប់គ្រងផ្សារទំនើបអ៊ីអន៣ បានបង្ហាញក្តីរីករាយ និងពេញចិត្តចូលរួមជាមួយ​នគរបាល​ជំនាញ ក្នុងសកម្មភាពបង្ហាត់ បង្រៀន ដល់ក្រុមបុគ្គលិកផ្សារ ឱ្យកាន់តែមានការយល់​ដឹងច្បាស់ និងស្ទាត់ជំនាញ ក្នុងការបង្ការ ​និងសង្គ្រោះបឋម ​ដល់អថិតិជន ​បុគ្គលិករួមការងារ ឬបងប្អូន​ប្រជាពលរដ្ឋជាដើម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើងជាយថាហេតុ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm