ក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានចេញផ្សាយវីដេអូថតពីលើអាកាសនៅរបងព្រំដែន ដែលបាននិយាយនៅជិតទីក្រុង Santa Teresa រដ្ឋ New Mexico បង្ហាញពីឆ្មាំល្បាតព្រំដែន បានចាប់មនុស្សមួយចំនួនដែលខ្លួនបាននិយាថាជាជនអន្តោប្រវេសន៍ ខណៈពួកគេឡើងរបងដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក។

ក្រសួងបានចេញផ្សាយវីដេអូ ក្នុងការបង្ហោះនៅលើបណ្តាញ X ដែលក្នុងនោះវីដេអូនោះ បាននិយាយថាក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានផ្តល់ការគាំទ្រតាមផ្លូវអាកាសដល់ភ្នាក់ងារល្បាតព្រំដែន នៅពេលពួកគេព្យាយាមបញ្ឈប់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងឡើងជញ្ជាំងព្រំដែននៅជិត ទីក្រុង Santa Teresa និងចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។
ប្រជាជនបាននិយាយថា ជនអន្តោប្រវេសន៍ ក៏ត្រូវបានគេឃើញគប់ខ្សាច់និងវត្ថុផ្សេងៗទៅលើកងកម្លាំងល្បាតព្រំដែន ដែលព្យាយាមឃាត់ខ្លួនមនុស្សនៅផ្នែកម្ខាងទៀត។

យោងតាមស្ថិតិរបស់ឆ្មាំការពារព្រំដែននិងគយ បាននិយាយឱ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១៣៩.០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ជុំវិញទីក្រុង El Paso ចម្ងាយ១៤ម៉ាយពីទីក្រុង Santa Teresa ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាព្រំដែនដ៏មមាញឹកមួយ។
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott មកពីគណបក្សសាធារណរដ្ឋ បានចាត់វិធានការជាច្រើន ដើម្បីបង្អាក់ការឆ្លងកាត់ព្រំដែន ដោយនិយាយថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ពុំបានធានាសុវត្ថិភាពនៅព្រំដែនឱ្យបានគ្រប់គ្រាន់នោះទេ។ រដ្ឋបាល លោក Biden និយាយថា សកម្មភាពមួយចំនួននៅរដ្ឋតិចសាស់ បានជ្រៀតជ្រែកដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍។