អាស៊ាន កាណាដា និងនូវែលសេឡង់ ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត

2021/08/07 01:51:01 am        118

ភ្នំពេញ ៖ អាស៊ានបានសាទរចំពោះសារៈសំខាន់ដែលកំពុងកើនឡើងនៃទំនាក់ទំនងអាស៊ាន-កាណាដា និងបានប្តេជ្ញាសម្រេច​ឱ្យបានលទ្ធផល​ល្អប្រសើរពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ាន-កាណាដា(២០២១-២០២៥)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី៦ ខែសីហា ស្ដីពី លទ្ធផលនៃស ន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និង ជំ នួបទ្វេភាគីជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ប្រភពដដែលបន្តថា អាស៊ានក៏បានស្វាគមន៍ចំណាប់អារម្មណ៍របស់កាណាដាក្នុងការលើកកម្ពស់ទំនា ក់ទំនងជាមួយអាស៊ាន ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយនិងបានរំពឹងដល់ការរៀបចំឱ្យមានសកម្ម ភាពរួមគ្នានៅទូទាំងសរសរស្តម្ភទំាងបី ដើម្បីប្រារព្ធខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា នៅក្នុងឆ្នាំ២០២២។ អាស៊ានបានសម្តែងនូវសុទិដ្ឋិនិយមថា ការចរចាលើកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីអាស៊ាន-កាណាដា អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពេលនោះ។

ចំពោះកិច្ចប្រជុំរវាងអាស៊ានជាមួយនូវែលសេឡង់វិញ កិច្ចប្រជុំបានរំលឹកអំពីការរៀបចំប្រកបដោយភាពជោគជ័យនូវកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-នូវែលសេឡង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-នូវែលសេឡង់។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងអាស៊ាន និងនូវែលសេឡង់ កិច្ចប្រជុំបានឯកភាពពន្លឿនការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-នូវែលសេឡង់ ស្តីពីខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់៖ កេរដំណែលនៃភាពជាដៃគូ អនាគតរួមគ្នា។ កិច្ចប្រជុំបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសំរាប់ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់(២០២១-២០ ២៥) ស្របតាមមូលបទគន្លឹះដែលបានឯកភាព «សន្តិភាព វិបុលភាព ប្រជាជន និងភពផែនដី» ជាមួយនឹងទស្សនៈក្នុងការរួមចំណែក ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥។

ក្រៅពីកិច្ចប្រជុំនេះ ក៏មានជំនួបទ្វេភាគីរវាងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោកជំទាវ Nanaia Mahuta រដ្ឋមន្ត្រីការបរ ទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូផងដែរ៕

អត្ថបទ ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm