ទីក្រុងប៉ារីស៖ ការដាក់រដ្ឋក្នុងគ្រាអាសន្នរបស់ដែនដីនូវ៉ែល កេលេដូនី នឹងត្រូវដកចេញ

2024/05/27 09:50:36 pm        87

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទ (ទី២៧ ឧសភា) នេះ វិមានប្រធានាធិបតី Elysee បានឲ្យដឹងថា កងកម្លាំងចល័តចំនួន ៧ក្រុមទៀត នឹងធ្វើដំណើរទៅដល់ក្នុងពេលឆាប់ៗនេះ ក្នុងនាមជាកងកម្លាំងជំនួយបន្ថែមនៅក្នុងដែនដីនូវ៉ែល កាលេដូនី ដោយចង្អុលបង្ហាញផងដែរថា ការដាក់រដ្ឋក្នុងគ្រាអាសន្ន នឹងបញ្ចប់តាមការគ្រោងទុក នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់បារាំងមួយនេះ។

សូមបញ្ជាក់ថា ការដាក់រដ្ឋក្នុងគ្រាអាសន្ន គ្រោងនឹងបញ្ចប់នៅម៉ោង ៥ព្រឹក នាថ្ងៃទី២៨ ខែឧសភា នៅរដ្ឋធានី Noumea របស់ដែនដីនូវ៉ែល កាលូដេនី (ត្រូវនឹងម៉ោង ៨យប់ ថ្ងៃទី២៧ ខែឧសភា ម៉ោងនៅទីក្រុងប៉ារីស)។

មនុស្ស ៧នាក់ បានសម្លាប់ មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន ហើយអគារ និងរថយន្តមួយចំនួនធំត្រូវបានបំផ្លាញ នៅក្នុងភាពចលាចលមួយសប្តាហ៍ដែលបង្កឡើងដោយកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាស និងជំរុញដោយភាពខុសគ្នាយ៉ាងខ្លាំងក្លាខាងសេដ្ឋកិច្ច រវាងប្រជាជនជនជាតិដើមភាគតិច Kanak និងប្រជាជនមានដើមកំណើតអឺរ៉ុប។

គួរបញ្ជាក់ដែរ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា នគរបាលបានបាញ់សម្លាប់បុរសម្នាក់ ពោលគឺមានរយៈតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចនៅទីនោះ ក្នុងគោលបំណងព្យាយាមបន្ធូរបន្ថយភាពតានតឹង។ ហើយការទៅដល់របស់កងអាវុធហត្ថបន្ថែមចំនួន ៤៨០នាក់ នឹងនាំឲ្យចំនួនកងកម្លាំងសន្តិសុខបារាំង នៅក្នុងដែនដីប៉ាស៊ីហ្វិកមួយនេះ កើនដល់ប្រមាណជា ៣.៥០០នាក់ហើយ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការសម្រេចរបស់លោក Macron ក្នុងការមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន បង្ហាញពីបំណងប្រាថ្នារបស់ទីក្រុងប៉ារីស ក្នុងការចាប់ផ្តើមដំណើរការបន្ធូរបន្ថយ និងបង្កើតលក្ខខណ្ឌ សម្រាប់កិច្ចសន្ទនាឡើងវិញ។

សម្ព័ន្ធនយោបាយដ៏សំខាន់ដែលគាំទ្រឯករាជ្យ Kanak និង Socialist National Liberation Front ឬ FLNKS (រណសិរ្សរំដោះជាតិសង្គមនិយម) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៥ ខែឧសភា ដោយលើកឡើងថា អាទិភាព គឺការបន្ធូរបន្ថយភាពតានតឹង ហើយដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់ គឺ «ដំណោះស្រាយនយោបាយ និងមិនមានការគាបសង្កត់»៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm