ទីភ្នាក់ងារអាកាសធាតុ៖ ប្រទេសជប៉ុន ទំនងជានឹងមើលឃើញរដូវក្តៅដែលក្តៅជាងធម្មតា

2024/05/27 10:11:49 pm        174

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយថា សីតុណ្ហភាពខ្ពស់ជាងកម្រិតមធ្យម ទំនងជានឹងវាយលុកនៅទូទាំងប្រទេស ចាប់ពីខែមិថុនា ដល់ខែសីហា។ យោងតាមការព្យាករណ៍រយៈពេល៣ខែ ដែលបានប្រកាសនៅដើមសប្តាហ៍នេះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍អំពីរដូវក្តៅដោយមានអាកាសធាតុក្តៅហើយសើម ដែលនឹងបោកបក់មកលើប្រទេសជប៉ុនពីផ្នែកនៃប្រព័ន្ធសម្ពាធខ្ពស់ នៅសមុទ្រប៉ាស៊ីហ្វិក។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) និយាយថា ការបញ្ចប់ទៅនៃបាតុភូត អែលនីញ៉ូ(El Nino) នឹងបង្កើនប្រព័ន្ធសម្ពាធខ្ពស់។ មន្ត្រីអាកាសធាតុ បាននិយាយថា នៅក្នុងខែមិថុនា និងខែកក្កដា សីតុណ្ហភាពនឹងមានលក្ខណៈធម្មតា ឬខ្ពស់នៅភាគខាងជើងប្រទេសជប៉ុន ខណៈនឹងមានសីតុណ្ហភាពខ្ពស់ដែលរំពឹងទុកនៅភាគខាងកើតនិងខាងលិចប្រទេសជប៉ុន និងនៅតំបន់កោះអូគីណាវ៉ា និងអាម៉ាមី ហើយនៅខែសីហា សីតុណ្ហភាពនឹងឡើងខ្ពស់ នៅទូទាំងប្រទេស។

លោក Shotaro Tanaka ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុមិនប្រក្រតីរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានអំពាវនាវឱ្យមាន វិធានការប្រុងប្រយ័ត្នចំពោះជំងឺសុរិយរោគ ដោយសារតែសីតុណ្ហភាពអាចកើនឡើងអំឡុងពេលមានកម្តៅព្រះអាទិត្យនៅក្នុងរដូវវស្សា ទោះបីនៅមុនរដូវក្តៅក៏ដោយ។

ភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ទឹកភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងមានកម្រិតធម្មតា ក្នុងអំឡុងពេលបីខែនៅភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន ហើយធម្មតាឬអាចច្រើនជាងធម្មតា នៅភាគខាងលិចប្រទេសជប៉ុន ព្រមទាំងតំបន់កោះអូគីណាវ៉ា និងអាម៉ាមី។

មន្ត្រីឧតុនិយម បានព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងខែសីហា ប្រសិនបើគំរូអាកាសធាតុ La Nina កើតឡើង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm