អាមេរិក និងអឺរ៉ុប ពិចារណាចាក់វ៉ាក់សាំងដល់កម្មករដែលប្រឈមនឹងជំងឺផ្ដាសាយបក្សី H5N1

2024/05/27 10:37:30 pm        236

សហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងចាត់វិធានការដើម្បីទទួលបាន ឬផលិតវ៉ាក់សាំងផ្តាសាយបក្សី H5N1 ដែលអាចត្រូវបានប្រើដើម្បីផ្ដល់ឱ្យកម្មករដែលធ្វើការប៉ះពាល់នឹងសត្វបក្សី និងសត្វគោ ដែលមានហានិភ័យខ្ពស់នៃការឆ្លង នេះបើតាមបសុពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ដោយនេះជាជំហានមួយដែលអ្នកជំនាញនិយាយថា អាចទប់ស្កាត់ការគំរាមកំហែងនៃជំងឺរាតត្បាត។

មន្ត្រីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបាននិយាយថា ពួកគេកំពុងធ្វើការលើប្រភេទវ៉ាក់សាំងភាគច្រើនពីក្រុមហ៊ុន ស៊ីអេសអែល សេគីរឺស (CSL Seqirus) ដែលត្រូវនឹងវីរុសបច្ចុប្បន្ន ឱ្យក្លាយទៅវ៉ាក់សាំងពេញលេញ ចំនួន ៤,៨ លានដូស។ មន្ត្រីសុខាភិបាលអ៊ឺរ៉ុប បានប្រាប់សារព័ត៌មានរ៉យទ័រ ថា ពួកគេក៏កំពុងពិភាក្សាដើម្បីទទួលបានវ៉ាក់សាំងបង្ការជំងឺរាតត្បាតរបស់ក្រុមហ៊ុននេះដែរ។

វិធានការនេះធ្វើឡើងបន្ទាប់ពីមានការរីករាលដាលយ៉ាងខ្លាំងក្លានៃជំងឺគ្រុនផ្តាសាយបក្សីប្រភេទថ្មីដែលបានលេចឡើងនៅចុងឆ្នាំ២០២០ ហើយបានបណ្តាលឱ្យចំនួនការស្លាប់ដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមសត្វស្លាបព្រៃ និងបក្សីក្នុងស្រុក ហើយបានចាប់ផ្តើមឆ្លងលើប្រភេទថនិកសត្វជាច្រើន។

កាលពីខែមីនា មន្ត្រីអាមេរិកបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃវីរុសនេះនៅក្នុងសត្វគោ ដែលបានឆ្លងដល់ហ្វូងសត្វរាប់សិបក្បាលនៅក្នុងរដ្ឋចំនួនប្រាំបួន និងចម្លងដល់កម្មករទឹកដោះគោពីរនាក់។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានប៉ាន់ប្រមាណថា ២០ ភាគរយនៃអាជីវកម្មត់ផ្គង់ទឹកដោះគោរបស់សហរដ្ឋអាមេរិក បង្ហាញសញ្ញានៃការឆ្លងមេរោគនេះ ហើយទំនងជាក្លាយជាការរីករាលដាលកាន់តែទូលំទូលាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm