បក្សនយោបាយ និងអ្នកសង្កេតការណ៍៖ ការបោះឆ្នោតត្រឹមត្រូវ និងគោរពតាមនីតិវិធីនៃច្បាប់

2024/05/27 11:00:24 pm        213

គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលទើបបញ្ចប់ម្សិលមិញបានប្រព្រឹត្តទៅដោយត្រឹមត្រូវ និងគោរពតាមនីតិវិធីនៃច្បាប់។

ស្របពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ បានបញ្ចប់ទៅប្រកបដោយរលូន និងជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត បានបង្ហាញការពេញចិត្តចំពោះដំណើរការរៀបចំក្នុងដំណើរការទាំងមូលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ BTV ឱ្យដឹងថា ក្នុងនាមគណបក្ស នយោបាយដែលចូលរួមប្រកួតប្រជែងមួយក្នុងចំណោំគណបក្សនយោបាយទាំង៥ ឃើញថា ការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ ​និងប្រព្រឹត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត។ លោកបញ្ជាក់ថា ​គណបក្សខ្មែររួបរួមជាតិពេញចិត្តចំពោះលទ្ធផលបឋមដែលប្រកាសដោយ គ.ជ.ប និងត្រៀមខ្លួនឱ្យសមាជិកក្រុមប្រឹក្សារបស់លោកចូលរួមបំពេញតួនាទី និងភារកិច្ចជាមួយសមាជិក​ក្រុមប្រឹក្សាមកពីគណបក្សនយោបាយនានា។

ជាមួយគ្នា លោកស្រី ស៊ុន សុវណ្ណារី អ្នកសង្កេតការណ៍មកពីស្ថាប័នយុវជនស្រឡាញ់សន្តិភាព លើកឡើងថា ការបោះឆ្នោត កាលពីម្សិលមិញនេះ សង្កេតឃើញដំណើរការយ៉ាងល្អប្រសើរពី​គ្រប់ភាគីពាក់ព័ន្ធ ដោយបានគោរពតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន។

ជាការកត់សម្គាល់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤កាលពីម្សិលមិញនេះ ក្រោមការរៀបចំរបស់ គជប និងព្រមទាំងក្រោមកិច្ច​សហការរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអ្នកបោះឆ្នោតបានធ្វើឱ្យដំណើរការ​ទាំងមូល​មានភាពរលូន ត្រឹមត្រូវ រក្សាបានសណ្តាប់ធ្នាប់ល្អ និងស្ងប់ស្ងាត់ដោយមិនមានបាតុភាពអ្វីកើត​ឡើងនោះទេ។

ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ គណបក្សនយោបាយ​ដែលចូលរួមប្រកួតប្រជែងមានចំនួន៥គណបក្សនយោបាយ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច ​គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈលទ្ធផលបណ្តោះអាសន្នទាក់ទងនឹងលទ្ធផលនេះ គ.ជ.ប នឹងប្រកាសក្នុងពេលឆាប់ៗខាងមុខ៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm