ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៤

2024/05/27 11:11:00 pm        387

ព្រះវិហារ៖ ក្រសួងបរិស្ថាន សហការជាមួយជាមួយអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ប្រចាំឆ្នាំ២០២៤» ក្រោមប្រធានបទ «រួមគ្នាអនុវត្តផែនការជីវៈចម្រុះ-BE PART OF THE PLAN» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនកុះករ នៅវិទ្យាល័យស្រយ៉ង់ ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» ធ្វើឡើងក្នុងគោលបំណង​បញ្រ្ជាប និងបង្កើនការ​យល់ដឹង​ជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ និងសារៈប្រយោជន៍របស់ជីវៈចម្រុះ រួមទាំងប្រព័ន្ធ​អេកូឡូស៊ី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងសុខមាលភាពមនុស្ស ក៏ដូចជាការលើក​ទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ​ទាំងអស់ក្នុង​សកម្មភាពអភិរក្ស និង​សកម្មភាពគ្រប់គ្រងធនធានជីវៈចម្រុះឱ្យមាននិរន្តរភាពដែលកំពុង​គាំទ្រ​ដល់ការ​អនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ ​និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ការប្រារព្ធទិវានេះគឺជាលើកទី១០ ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិនេះ​ ឡើងក្នុងគោលបំណង ​ដើម្បីលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយ​ដល់សាធារណជនអំពីតម្លៃនៃជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងថែរក្សាការពារ និងប្រើប្រាស់ជីវៈចម្រុះប្រកប​ដោយនិរន្តរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយឆ្នាំនេះក៏មានការចែកកូនឈើដល់សហគមន៍ ​និងដាំកូនឈើដើម្បី​ចូលរួម​ចំណែក​ក្នុងការសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស និងប្រែក្លាយកម្ពុជា​ជាប្រទេស​អព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ផងដែរ។

ឯកឧត្តម បានបន្ថែមថាបានបញ្ជាក់ថា ការប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២៤» នាពេលនេះ ​ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោល​នយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រង​ធនធាន​ជីវៈចម្រុះ​នៅឆាកអន្តរជាតិ ដែលតែងតែខិតខំ​ប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញា​សហប្រជាជាតិ​ស្តីពីជីវៈចម្រុះ ក្នុងនាមជាស្ថាប័នបង្គោលផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅថ្ងៃទី១០ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការចែក​កូនឈើដោយឥតគិតថ្លៃជូនដល់សាធារណជននៅមុខទីស្តីការក្រសួងបរិស្ថានផងដែរ។

បើតាមឯកឧត្តម គឹម រិទ្ធី បានថ្លែងថា ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់​ក្រសួងបរិស្ថាន អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ​ផ្នែកបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ​ បាននិងកំពុងអនុវត្តការងារបរិស្ថានយ៉ាងសកម្ម មានដូចជាការពង្រឹងការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិការសហការ​គ្រប់គ្រងឱ្យ​មានប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការទប់ស្កាត់​បទល្មើសការល្បាត ការសម្របសម្រួលលើការអនុវត្តការងារ។ល។

នៅក្នុង​ពិធីអបអរ​សាទរ «ទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភា» អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្ត​ក្នុងយុទ្ធនាការ «ថ្ងៃនេះ​ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ​និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ថែមពីនេះ ចូលរួមបាននាំគ្នាដាំដើមឈើជានិមិត្តរូបផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm