អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចអោយដុតកំទេចចោលសាច់ទាក្លាសេខូចគុណភាព

2024/05/27 11:41:30 pm        91

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចអោយមន្ត្រីបសុពេទ្យ ដុតកំទេចសាច់ទាក្លាសេចោលនៅវេលាម៉ោង៣និង០០នាទីថ្ងៃ២៧នេះ ក្រោយពីមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានបញ្ជាក់ថា សាច់ទាទាំងអស់នេះខូចគុណភាពមិនអាចបរិភោគបានទេ ។

 ឯកឧត្តម ឯក ស៊ុនរស្មី បានអោយដឹងថា៖ សាច់ទាក្លាសេទម្ងន់សរុប៧២២គីឡូក្រាមនេះ បានដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយត្រូវកម្លាំងសមត្ថកិច្ចគយឃាត់បាន និងបានអោយមន្ត្រីបសុពេទ្យធ្វើការពិនិត្យសាច់ទាទាំងនោះកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ និងបានសម្រេចដុតកំទេចចោលនៅរសៀលថ្ងៃដដែលនេះតែម្តង។ ចំពោះសាច់គ្មានគុណភាពបែបនេះ ឯកឧត្តមបានស្នើអោយកម្លាំងសមត្ថកិច្ចគយខេត្ត កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងកម្លាំងពាក់ព័ន្ធដទៃទៀត ពិនិត្យអោយបានច្បាស់លាស់ទៅលើការដឹកចូលមកក្នុងខេត្ត និងការចរាចរឆ្លងខេត្ត គឺត្រូវតែឃាត់សួរនាំ បើគ្មានលិខិតអនុញាតិ ហើយបើពិនិត្យឃើញខូចគុណភាព ត្រួវតែកំទេចចោលតែម្តង ព្រោះសុខុមាលភាពប្រជាពលរដ្ឋសំខាន់ណាស់។

សូមបញ្ជាក់ជូនថា៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទី កម្លាំងសមត្ថកិច្ចគយនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង បានបង្រា្កបរថយយន្តម៉ាក HIGHLANDER ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ 2AU-5675 ធ្វើដំណើរពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកំពង់ឆ្នាំង ។ លុះមកដល់ចំណុចគីឡូម៉ែត្រ៦៨ ផ្លូវជាតិលេខ៥ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មន្រ្តីគយបានធ្វើការឃាត់រថយន្តខាងលើនោះដើម្បីត្រួតពិនិត្យ។ ជាលទ្ធផលត្រួតពិនិត្យបឋមឃើញមាន សាច់ទាដាក់ក្នុងធុងស្នោរក្លាសេ និងវេចខ្ចប់ក្នុងថង់គ្មានអនាម័យចំនួន៧២២គីឡូក្រាម ហើយពុំមានឯកសារពាក់ព័ន្ធភ្ជាប់មកជាមួយឡើយ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm