លោក Suga បដិសេធ​ការ​ពាក់ព័ន្ធ​រវាង​កីឡា​អូឡាំពិក​ និង​ការ​រាលដាល​វីរុស​

2021/08/07 12:20:37 pm        110

​ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុន ​លោក Yosihide Suga កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ជាក់​ជាថ្មី​ថា ការ​ប្រកួត​កីឡា​អូឡាំពិក​មិន​ជាប់​ពាក់ព័ន្ធ​ ទៅ​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​។

លោក Suga ដែល​ត្រូវ​បាន​គេ​រិះគន់ ចំពោះ​ការ​ទទូច​ឱ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក ទោះបីជា​មានការ​ផ្ទុះឡើង​នៃ​វីរុស​ឆ្លង​បាន​និយាយ ​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង Hiroshima ថា គ្មាន​ភស្តុតាង​ការ​ជាប់​ពាក់ព័ន្ធ​ការ​កើន​ឡើង​ នៃ​ករណី​ឆ្លង​វីរុស​ទៅ​នឹង​ព្រឹត្តិការណ៍​កីឡា​ទេ​។ លោក​បាន​និយាយ​ថា ខ្ញុំ​ស្នើ​ឱ្យ​ប្រជាជន​នៅ​គ្រប់​ឱកាស​ទាំងអស់មើល​ការប្រកួត​កីឡា​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការ​ចេញ​ក្រៅ​ដែល​មិន​ចាំ​បាច់​ និង​មិន​បន្ទាន់​។ ទីក្រុង​តូ​ក្យូ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រដ្ឋ​ក្នុង​គ្រាអាសន្នចាប់​តាំង​ពី​ពាក់កណ្ដាល​ខែ​កក្កដា ហើយ​តំបន់​ចំនួន​បួន​ផ្សេងទៀត​របស់​ប្រទេស​ត្រូវ​បាន​បន្ថែម​វិធានការ​រឹតត្បិត​។​

​ប៉ុន្តែ​វិធានការ ដែលរួមទាំងការ​រឹតត្បិត​ពេលវេលា​ឲ្យ​បើក​កាន់​ខ្លី​ជាង​មុន និង​ការ​ហាម​ឃាត់ ការ​សេព​គ្រឿង​ស្រវឹង សម្រាប់​ភោជនីយដ្ឋាន និង​បារ ត្រូវ​បាន​សាធារណជន​មិន​អើពើ​ដែល​បាន​ធុញទ្រាន់​នឹង​វិធានការ​រឹតត្បិត​នេះ​។ ប្រទេស​ជប៉ុន​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប ៩៨៥,៦៩០​ករណី និង​មាន​អ្នក​ស្លាប់ ១៥,២៤០​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm