តុលាការថៃកាត់ទោសសមាជិកសភា និងតន្ត្រីករ ពីបទប្រមាថព្រះមហាក្សត្រ

2024/05/28 12:00:25 am        210

មេធាវីរបស់ជនជាប់ចោទ បានឲ្យដឹងថា តុលាការក្នុងប្រទេសថៃ នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) បានកាត់ទោសដាក់ពន្ធនាគារ ចំពោះសកម្មជនដែលជាតន្ត្រីករ និងតំណាងរាស្រ្តរបស់គណបក្សប្រឆាំងពីបទប្រមាថព្រះមហាក្សត្រ ដោយនេះគឺជាការផ្ដន្ទាទោសចុងក្រោយបង្អស់លើបុគ្គល ដែលបានប្រព្រឹត្តកំហុសចំពោះច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។

គួរបញ្ជាក់ថា ច្បាប់ ដែលការពាររបបរាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេសថៃមិនឲ្យមានការរិះគន់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់បទល្មើសនីមួយៗ ហើយជាច្បាប់ដ៏តឹងតែងបំផុតមួយ ក្នុងពិភពលោក។

លោកស្រី Chonthicha Jangrew អាយុ ៣១ឆ្នាំ ដែលជាសមាជិកសភារបស់គណបក្សបោះជំហានទៅមុខ (Move Forward Party) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ជុំវិញសុន្ទរកថា ដែលបានធ្វើឡើងកាលពីឆ្នាំ២០២១ នៅឯការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែមេធាវីរបស់គាត់ គឺលោកស្រី Marisa Pidsaya បានប្រាប់សារព័ត៌មាន Reuters ថា កូនក្ដីរបស់ខ្លួនត្រូវបានអនុញ្ញាត្តឲ្យនៅក្រៅឃុំ ដោយរង់ចាំការប្តឹងឧទ្ធរណ៍។

តុលាការមួយផ្សេងទៀត បានកាត់ទោសតន្ត្រីករ លោក Chaiamorn Kaewwiboonpan វ័យ ៣៥ឆ្នាំឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទដុតរូបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រ Maha Vajiralongkorn។ រូបលោកត្រូវបានរកឃើញថា មានទោសពីបទដុតបំផ្លាញ ប្រមាថព្រះមហាក្សត្រ និងការប្រព្រឹត្តិឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ។

ក្រុមជំនួយផ្នែកច្បាប់ ដែលជាក្រុមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស បាននិយាយថា លោក Chaiamorn កំពុងស្វែងរកការនៅក្រៅឃុំ ហើយមានបំណងប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ។

អ្នកទាំង២ បានបដិសេធពីបទប្រមាថព្រះមហាក្សត្រ ហើយតុលាការមិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីការកាត់ទោសនេះនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        38
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        38
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm