កងទ័ពកម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែប្រសើរលើការប្រឆាំងភេរវកម្ម និងសង្រ្គោះក្រោយសមយុទ្ធរួមគ្នាជាច្រើនថ្ងៃ

2024/05/28 05:28:07 pm        243

សមយុទ្ធនាគមាសលើកទី៦ ដែលមានឈ្មោះថា«នាគមាស»រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើការបិទបញ្ចប់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈសមយុទ្ធដែលបាន ប្រព្រឹត្តទៅអស់រយៈពេល២សប្តាហ៍កន្លងមកនេះ គឺបានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែល្អប្រសើរបន្ថែម ទៀត លើប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា និងសង្រ្គោះមនុស្សធម៌ជាដើម។

សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធ នេះនឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​កម្ពុជា និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការរង និងជានាយទាហានសេនាធិការតំបន់​ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៃការហាត់សមសម្រាប់ត្រៀមធ្វើកម្មវិធីបិទនាថ្ងៃទី២៨ នេះ​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធាន​គណៈកម្មការដឹកនាំ​ធ្វើលំហាត់ ​និងសមយុទ្ធកងយោធពលខេមរភូមិន្ទ បានលើកឡើងថា​សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅមានលក្ខណៈជាទ្រង់ទ្រាយ​ធំជាងឆ្នាំមុនៗទៅទៀត ទាំងកម្លាំងយោធា ឧទ្ធោបករណ៍ និងសម្ភារដែលបម្រើឲ្យការធ្វើ​សមយុទ្ធ​នេះ។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថាសមយុទ្ធនាគមាសនេះ ក្រៅពីប្រព្រឹត្តទៅក្រោមប្រធាន​បទប្រតិបត្តិការរួមប្រឆាំងភេរវកម្ម សង្រ្គោះមនុស្សធម៌ក៏មានការបាញ់គ្រាប់ពិតនូវអាវុធ​ធន់ធ្ងន់ផងដែរ។ យ៉ាងណាក៏ដោយឯកឧត្តម នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានថ្លែងកោតសរសើរ​ចំពោះការខិតខំរបស់កងទ័ពទាំងពីរ(កម្ពុជា និងចិន) ដែលបានខិតខំហ្វឹក ហាត់រួមគ្នានាពេលកន្លងមកនេះយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៦ ឆ្នាំ២០២៤នេះ គឺធ្វើបានឡើង​តាមរយៈកិច្ច​សហប្រតិបត្តិការ ​ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និង​ក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការ​ពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ​ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើ​ឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm