អាជ្ញាធរខណ្ឌឬស្សីកែវ ស្នើពលរដ្ឋទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ​មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

2021/08/07 07:24:53 pm        544

ភ្នំពេញ ៖ លោក មូល វិរៈ ចៅសង្កាត់ឬស្សីកែវ បានស្នើដល់ពលរដ្ឋទាំងអស់ទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ការលើកឡើងរបស់លោកចៅសង្កាត់ឬស្សីកែវយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ រួមនិងអាជ្ញាធរភូមិ សង្កាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ នៅមណ្ឌល​ចាក់វ៉ាក់សាំងក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមណ្ឌលចាក់វ៉ាក់សាំង ក្នុងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។

លោក មូល វិរៈ បានឲ្យដឹងទៀតថា ឯកសារដែលត្រូវយកមកបង្ហាញដល់អាជ្ញាធរមុនទទួល​បានការ​ចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យ មានដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ​(អាយុចាប់ពី១៥ ឆ្នាំ​ឡើង​ទៅអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណជូន) ឬប៉ាស្ព័រ និងអមមកជាមួយលិខិតព្រមព្រៀង​ចាក់​វ៉ាក់សាំងមួយបន្ថែមទៀត ដោយសារកូនៗជាអនីតិជន។ ដូច្នេះត្រូវមានលិខិតមួយបន្ថែមទៀត ដោយព្រមព្រៀងពីមាតា បិតា អាណាព្យាបាល។

លោក មូល វិរៈ បានបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​កុមារ និងយុវវ័យ រយៈពេល១៤ថ្ងៃ សម្រាប់ដូសទី១ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងប្រឹងប្រែង​ឲ្យ​បានតាមផែនការ ព្រោះវាអនាគតរបស់កុមារ យុវវ័យ ដែលជាទំពាំងស្នងឬស្សី និងជាធនធាន​មនុស្សរបស់ប្រទេសកម្ពុជា៕

អត្ថបទ រដ្ឋា  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm