អ៊ីស្រាអែល អះអាងពី «ឧបទ្ទវហេតុផ្ទុះអាវុធ» នៅព្រំដែនប្រទេសអេហ្ស៊ីប

2024/05/28 06:55:10 pm        143

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានអះអាងថា «ឧបទ្ទវហេតុផ្ទុះអាវុធ» បានកើតឡើង នៅព្រំដែនប្រទេសអេហ្ស៊ីប បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ពីការផ្ទុះអាវុធបាញ់តគ្នា រវាងទាហានអ៊ីស្រាអែល និងអេហ្ស៊ីប នៅច្រកឆ្លងកាត់ទីក្រុង Rafah កាលពីថ្ងៃចន្ទ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និយាយថា កាលពី ពីរ បីម៉ោងមុន មានឧប្បត្តិហេតុផ្ទុះអាវុធនៅព្រំដែនប្រទេសអេហ្ស៊ីប ជាឧបទ្ទវហេតុ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយការសន្ទនាកំពុងប្រព្រឹត្តទៅជាមួយភាគីប្រទេសអេហ្ស៊ីប។

សារព័ត៌មាន ហ្សេរុយសាឡឹម ប៉ុស្តិ៍(Jerusalem Post) របស់អ៊ីស្រាអែល បានរាយការណ៍ថា ទាហានអេហ្ស៊ីបម្នាក់ត្រូវបានសម្លាប់ នៅក្នុងការផ្ទុះអាវុធនេះ ។

សារព័ត៌មានប្រចាំថ្ងៃ Maariv របស់អ៊ីស្រាអែល បានដកស្រង់ប្រភពព័ត៌មានពីកងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)ដែលបាននិយាយថា ទាហានអេហ្ស៊ីប បានបាញ់មុន ទៅលើទាហានអ៊ីស្រាអែលដែលបានបាញ់តវិញ។

ទោះជាយ៉ាងណា សារព័ត៌មាន Al Araby មានទីស្នាក់ការកណ្តាលក្នុងប្រទេសកាតា បានដកស្រង់ប្រភពព័ត៌មានពីអេហ្ស៊ីបថា កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) ជាអ្នកបានចាប់ផ្តើមការវាយប្រហារមុន។

ទូរទស្សន៍ប៉ុស្តិ៍លេខ ១៣ របស់អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទថា «ឧបទ្ទវហេតុ មិនទំនងកើតឡើងនេះ» ដែលបានកើតឡើងរវាងទាហានអ៊ីស្រាអែល និងអេហ្ស៊ីប នៅច្រកឆ្លងកាត់ទីក្រុង Rafah ។

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        3
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        8
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm