លោកអភិបាលខណ្ឌ៧មករា ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តបង្ការទប់ស្កាត់ និងមានវិធានការចំពោះក្រុមក្មេងទំនើង

2024/05/28 07:13:33 pm        199

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំបន្តដាក់ផែនការ ដល់មន្ត្រីក្រោមឱវាទជំនាញពាក់ព័ន្ធ ពង្រឹងនិងត្រួតពិនិត្យសន្តិសុខសុវត្ថិភាព ជាពិសេសក្រុមក្មេងទំនើង ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម។

កិច្ចប្រជុំបានធ្វើឡើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពី​លោកអភិបាលរង​ខណ្ឌ លោកអធិការនគរបាលខណ្ឌ ​លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន​ អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ ​លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ នៅសាលាខណ្ឌ៧មករា។

នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សូមឲ្យមន្ត្រីជំនាញ​ពាក់ព័ន្ធបន្តរឹតបន្តឹង ពង្រឹងនិងត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ , ការបង្ការ​បង្រ្កាបល្បែងស៊ីសង ​និងការ​បង្ការបង្រ្កាបបទល្មើសគ្រឿងញៀន , ជាពិសេស ​ការបង្ការទប់ស្កាត់ ក្រុមក្មេងទំនើង ដែលអុកឡុក ដេញកាប់គ្នាពេញដងផ្លូវនេះឯង។

លោកអភិបាល បានបន្តទៀតថា សូមឲ្យជំនាញបន្តកំណត់មុខសញ្ញាពួកក្រុមក្មេងទំនើងទាំងនេះ ឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួន ​ធ្វើអប់រំ ឬចាត់ការតាមនីតិវិធីតែម្ដង ដើម្បីធានាសុខ​សុវត្ថិភាព​ជូនដល់សាធារណះជន។

គួរបញ្ជាក់ដែរ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និងជា​ប្រធានគណៈបញ្ជាការឯកភាពរាជធានី​ភ្នំពេញ ក្នុងកិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ​បានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំង​សមត្ថកិច្ច ​បន្តបង្ក្រាបក្មេងទំនើង​ឲ្យដល់​ឬសគល់ សំដៅធ្វើយ៉ាង​ណា​នៅក្នុងមូលដ្ឋាន​របស់ខ្លួន ​គឺមិនមានក្មេងទំនើង៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm