ក្រុម​តា​លី​បង់​សម្លាប់​ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/07 01:08:39 pm        108

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​បាន​បាញ់សម្លាប់​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថានកាលពី​ថ្ងៃ​សុក្រ ដែល​ជា​ការ​សម្លាប់​ថ្មី​បំផុត​នៃ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ និង​កើតឡើងត្រឹមតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​។

អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា អ្នក​ប្រយុទ្ធ​របស់​ក្រុម​បាន​សម្លាប់​លោក Dawa Khan Menapal ដែល​ដឹកនាំ​ប្រតិបត្តិការ​សារព័ត៌មាន​របស់​រដ្ឋាភិបាល​ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បរទេស​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​អ្នកនាំពាក្យ​បាន​និយាយ​ថា លោក Menapal ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ពិសេស ហើយ​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ចំពោះ​ទង្វើ​របស់​លោក​។ ការ​សម្លាប់​មន្ត្រី​រដ្ឋាភិបាល​ដោយ​ក្រុម​តា​លី​បង់​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ហើយ​ការ​វាយប្រហារ​ថ្មីៗ​ជាច្រើន​ទៅលើ​ជន​ស៊ីវិល​ ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​។

សង្គ្រាម​រវាង​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ក្រុម​តា​លី​បង់​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខណៈ​កងទ័ព​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​បាន​បញ្ចប់​ការ​ដក​កងទ័ព​ចេញ ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​ កាលពី​ថ្ងៃ​អង្គារ ការវាយប្រហារ​ដោយ​គ្រាប់បែក របស់​ក្រុម​តា​លី​បង់​សំដៅ​លើ​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អា​ហ្វ​ហ្គា​នី​ស្ថាន ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ៨​នាក់​ស្លាប់​ និង​រង​របួស ២០​នាក់ប៉ុន្តែ​រដ្ឋមន្ត្រី​រូប​នេះ​គ្មាន​គ្រោះថ្នាក់​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm