ព្រះមហាក្សត្រស្តេច យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ពិធីអបអរសាទររំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា

2024/05/28 11:05:57 pm        153

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ)។

ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល កោតសរសើរដល់ស៊ីស៊ីអេហ្វ​សម្រាប់​កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារ និងគ្រួសារក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា។

ក្នុងមហាព្រឹត្តិការណ៍នេះ ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ​រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ​ ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួងនានា អង្គទូត លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ បានអញ្ជើញចូលរួម​យ៉ាងច្រើន​កុះករប្រមាណ ៥០០នាក់ ដើម្បីអបអរដំណើរវិថីដ៏អស្ចារ្យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤។

ពិធីរំលឹកខួប ២០ឆ្នាំនេះបានប្រារព្ធធ្វើឡើងនៅសាលានីសិនគ្រីបអាខាដេមី​ដែលជា​អគារសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យរបស់ស៊ីស៊ីអេហ្វ។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ ​ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ​ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ​ថែបំប៉នកុមារា កុមារី ដូចជាកូន​របស់ខ្លួនបង្កើត ​ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ​ព្រមទាំងទទួលបាន នូវសីលធម៌ ប្រពៃណី​ និងចំណេះវិជ្ជាផ្សេងៗសម្រាប់ជាមធ្យោបាយក្នុងការរស់នៅក្នុងសង្គម»។

ព្រះករុណាព្រះមហាក្សត្រ ​បានមានព្រះរាជបន្ទូលបន្តថា៖ «ខ្ញុំសូមអរគុណលោក ស្កុត នីសិន ស្ថាបនិក និងជា នាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយដល់កុមារកម្ពុជាកំព្រា ក្រីក្រខ្វះខាតរាប់ពាន់នាក់ ​ជារៀងរាល់ឆ្នាំ​ ឱ្យទទួលបានចំណេះដឹងជាច្រើន ​តាមរយៈការអប់រំ ការថែទាំនិងគាំទ្រដល់សហគមន៍​ ការបណ្តុះបណ្តាល វិជ្ជាជីវៈ »។

ព្រះករុណា បានមានព្រះរាជបន្ទូលទៀតថា កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មាន​ការងារធ្វើជា មន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀតបានទៅប្រឡង​យកអាហា​រូបករណ៍​ទៅរៀនបន្ត ​នៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយ​ធ្វើឱ្យជីវភាព​ក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។ ទាំងនេះជាសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់​អង្គការមូលនិធិកុមារកម្ពុជា ​ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយកសាង​ធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។

មុនបញ្ចប់ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ ព្រះរាជាណាចក្រកម្ពុជា ​ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជ​បន្ទូលថា ទិដ្ឋភាពគួរឱ្យចងចាំនាឱកាសដ៏ ​ថ្លៃថ្លានេះ ​ជាការលើកទឹកចិត្តដល់ចៅៗកុមារា កុមារី​ទាំងឡាយ ​ដែលអាចនាំចៅៗសម្រេចបានជោគជ័យនៅពេល អនាគត ​គឺជាទំពាំងស្នងឬស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមគោលការណ៍អប់រំថ្មី គឺ កូនល្អ សិស្សល្អ និង ពលរដ្ឋល្អ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿង​ឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងម្ចាស់ជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលបាន​ចូលរួមក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន​ នាពេលកន្លងមក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាង​ទតសាលានីសិនគ្រីប​អាខាដេមី​ ដែលនៅក្នុងនោះ​មានការដាក់តាំងពិព័រណ៍នានា​ដែលជាស្នាដៃ​របស់សិស្សស៊ីស៊ីអេហ្វ រួមមានពិព័រណ៍​ស្តីអំពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈនិងការច្នៃប្រឌិត គំនូរជីវចល និង កំណាព្យភាសាខ្មែរជាដើម។

លោកស្កុតបានគូសបញ្ជាក់ថា៖ «សាលានីសិនគ្រីបអាខាដេមី គឺជា តឹកតាងដ៏អស្ចារ្យមួយបង្ហាញ​ពីភាព​ផ្លាស់ប្ដូរ។ ​ទីកន្លែងមួយនេះ ដើមឡើយគឺជាដីវាលចាក់សម្រាមស្មោកគ្រោក បានប្រែ​មកជាអាគារដ៏ធំសម្បើមមួយដែលក្លាយជាតំណាងនៃក្ដីសង្ឃឹមសម្រាប់សហគមន៍»។

ជាចុងក្រោយលោកស្កុត បានមានប្រសាសន៍បន្តទៀតថា៖ «បើសម្លឹងមើលទៅអនាគត ខ្ញុំមាន​សេចក្តីរំភើបចំពោះ ឱកាសល្អៗជាច្រើនដែលនឹងអាចកើតឡើងតាមរយៈការពង្រីក​ការផ្លាស់ប្តូរ​ជាវិជ្ជមាន និងការចែករំលែកចំនេះដឹងរបស់ពួកយើង ដើម្បីបន្តផ្ដល់ជាប្រយោជន៍ដល់ក្មេងៗ និងមនុស្សជាច្រើននាក់​ទៀតដែលត្រូវការជំនួយ»។

គួរបញ្ជាក់ផងដែរថា ប្រមាណជាង ៧០% នៃនិស្សិតដែលជាកុមារស៊ីស៊ីអេហ្វដំបូងគេ បាន​ឆ្លងកាត់ថ្នាក់​ឧត្តមសិក្សា ​និងអភិវឌ្ឍន៍​អាជីពជោគជ័យ ហើយភាគច្រើន​កំពុងប្រឹងប្រែងជួយគ្រួសារ​របស់ពួកគេអោយចេញផុតពីភាពក្រីក្រ។ ​មកទល់ពេលនេះ អង្គការបានជួយទំនុកបម្រុងកុមារ​ប្រមាណ ៤.៣០០នាក់ ​អោយទទួលបានការអប់រំ ​និងសេវាជំនួយ ​សហគមន៍នានាប្រកប​ដោយគុណភាព៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm