ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពិធីអបអរសាទររំលឹកខួប២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា

2024/05/29 12:05:54 am        87

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរំលឹកខួប២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (ហៅកាត់ថា ស៊ីស៊ីអេហ្វ)។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូល កោតសរសើរដល់ស៊ីស៊ីអេហ្វសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារនិងគ្រួសារក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា។

ក្នុងមហាព្រឹត្តិការណ៍នេះ ក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួងនានា អង្គទូត លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ៥០០នាក់ ដើម្បីអបអរដំណើរវិថីដ៏អស្ចារ្យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤។ ពិធីរំលឹកខួប ២០ឆ្នាំនេះបានប្រារព្ធធ្វើឡើងនៅសាលានីសិនគ្រីបអាខាដេមីដែលជាអគារសិក្សាថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យរបស់ស៊ីស៊ីអេហ្វ។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានេះ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ អង្គការមូលនិធិកុមារកម្ពុជា និងលោកគ្រូ អ្នកគ្រូ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអប់រំ ថែបំប៉នកុមារា កុមារី ដូចជាកូនរបស់ខ្លួនបង្កើត ដែលនាំឱ្យចៅៗទទួលបានភាពកក់ក្តៅក្នុងជីវិត ព្រមទាំងទទួលបាន នូវសីលធម៌ ប្រពៃណី និងចំណេះវិជ្ជាផ្សេងៗសម្រាប់ជាមធ្យោបាយក្នុងការរស់នៅក្នុងសង្គម»។

ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា៖ «ខ្ញុំសូមអរគុណលោក ស្កុត នីសិន ស្ថាបនិក និងជា នាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយដល់កុមារកម្ពុជាកំព្រា ក្រីក្រខ្វះខាតរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ ឱ្យទទួលបានចំណេះដឹងជាច្រើន តាមរយៈការអប់រំ ការថែទាំនិងគាំទ្រដល់សហគមន៍ ការបណ្តុះបណ្តាល វិជ្ជាជីវៈ »។

ព្រះករុណា បានមានព្រះរាជបន្ទូលទៀតថា កូនសិស្សមួយចំនួនដែលរៀនបញ្ចប់ពីសាលានេះ មានការងារធ្វើជា មន្រ្តីរាជការ ឬប្រកបការងារក្នុងវិស័យឯកជន រីឯសិស្សផ្សេងទៀតបានទៅប្រឡងយកអាហារូបករណ៍ទៅរៀនបន្ត នៅបរទេស ដើម្បីយកជំនាញឯកទេសឧត្តមសិក្សាណាមួយធ្វើឱ្យជីវភាពក្នុងគ្រួសារបានធូរស្រាលល្អជាងមុន។ ទាំងនេះជាសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។

មុនបញ្ចប់ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី    ព្រះមហាក្សត្រនៃ  ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលថា ទិដ្ឋភាពគួរឱ្យចងចាំនាឱកាសដ៏  ថ្លៃថ្លានេះ ជាការលើកទឹកចិត្តដល់ចៅៗកុមារា កុមារីទាំងឡាយ ដែលអាចនាំចៅៗសម្រេចបានជោគជ័យនៅពេល អនាគត គឺជាទំពាំងស្នងឬស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមគោលការណ៍អប់រំថ្មី គឺ កូនល្អ សិស្សល្អ និង ពលរដ្ឋល្អ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំនិងម្ចាស់ជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានចូលរួមក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន នាពេលកន្លងមក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទតសាលានីសិនគ្រីបអាខាដេមី ដែលនៅក្នុងនោះមានការដាក់តាំងពិព័រណ៍នានាដែលជាស្នាដៃរបស់សិស្សស៊ីស៊ីអេហ្វ រួមមានពិព័រណ៍ស្តីអំពី វិទ្យាសាស្រ្ត      បច្ចេកវិទ្យា សិល្បៈនិងការច្នៃប្រឌិត គំនូរជីវចល និង កំណាព្យភាសាខ្មែរជាដើម។

លោកស្កុតបានគូសបញ្ជាក់ថា៖ «សាលានីសិនគ្រីបអាខាដេមី គឺជា តឹកតាងដ៏អស្ចារ្យមួយបង្ហាញពីភាពផ្លាស់ប្ដូរ។   ទីកន្លែងមួយនេះ ដើមឡើយគឺជាដីវាលចាក់សម្រាមស្មោកគ្រោក បានប្រែមកជាអាគារដ៏ធំសម្បើមមួយដែលក្លាយជាតំណាងនៃក្ដីសង្ឃឹមសម្រាប់សហគមន៍»។

ជាចុងក្រោយ លោកស្កុតបានមានប្រសាសន៍បន្តទៀតថា៖ «បើសម្លឹងមើលទៅអនាគត ខ្ញុំមានសេចក្តីរំភើបចំពោះ  ឱកាសល្អៗជាច្រើនដែលនឹងអាចកើតឡើងតាមរយៈការពង្រីកការផ្លាស់ប្តូរជាវិជ្ជមាន និងការចែករំលែកចំនេះដឹងរបស់ពួកយើង ដើម្បីបន្តផ្ដល់ជាប្រយោជន៍ដល់ក្មេងៗនិងមនុស្សជាច្រើននាក់ទៀតដែលត្រូវការជំនួយ»។

គួរបញ្ជាក់ផងដែរថា ប្រមាណជាង ៧០% នៃនិស្សិតដែលជាកុមារស៊ីស៊ីអេហ្វដំបូងគេ បានឆ្លងកាត់ថ្នាក់ឧត្តមសិក្សា និងអភិវឌ្ឍអាជីពជោគជ័យ ហើយភាគច្រើនកំពុងប្រឹងប្រែងជួយគ្រួសាររបស់ពួកគេអោយចេញផុតពីភាពក្រីក្រ។ មកទល់ពេលនេះ អង្គការបានជួយទំនុកបម្រុងកុមារប្រមាណ ៤.៣០០នាក់អោយទទួលបានការអប់រំ និងសេវាជំនួយ សហគមន៍នានាប្រកបដោយគុណភាព៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        131
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm