ទីក្រុងសេអ៊ូល រិះគន់ការបាញ់បង្ហោះផ្កាយរណបចារកម្មមិនជោគជ័យរបស់កូរ៉េខាងជើង

2024/05/29 12:26:36 am        109

កូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី២៨ ឧសភា) នេះ បានថ្កោលទោសការប៉ុនប៉ងមិនបានសម្រេចរបស់ទីក្រុងព្យុងយ៉ាង ដែលមានគោលបំណងដាក់ផ្កាយរណបចារកម្មទី២ នៅក្នុងគន្លងតារាវិថី ដោយនិយាយថា ការបាញ់បង្ហោះបរាជ័យនេះ គឺជា «ទង្វើបង្កហេតុ» ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃចន្ទ (ទី២៧ ខែឧសភា) កូរ៉េខាងជើង បាននិយាយថា យានចម្លង ដែលដឹកផ្កាយរណបឈ្លបយកការណ៍ «Malligyong-1-1» របស់ខ្លួន បានផ្ទុះនៅប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះ ដោយសង្ស័យថា ម៉ាស៊ីនមានបញ្ហា។

ទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនបានដាក់ផ្កាយរណបចារកម្ម នៅក្នុងគន្លងតារាវិថី ដែលជាអាទិភាពចម្បងនៃរបបរបស់លោក គីម ជុងអ៊ុន នៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានការប៉ុនប៉ងបរាជ័យចំនួន ២លើក កាលពីដើមឆ្នាំ។

ទូរទស្សន៍ NHK របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានបញ្ចេញវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបង្ហាញពីអ្វីដែលហាក់ដូចជាមីស៊ីលកំពុងឆេះ នៅលើមេឃ នាពេលយប់ ដែលបន្ទាប់មកបានផ្ទុះទៅជាសំណុំភ្លើង ដោយនិយាយថា រូបភាពនោះត្រូវបានថតពីភាគឦសាននៃប្រទេសចិន នៅពេលកំពុងបាញ់បង្ហោះ។

ការិយាល័យសន្តិសុខជាតិរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះ គឺជា «ការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមិនគិតពីលទ្ធផល និងជាទង្វើបង្កហេតុ»។

សូមបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង អះអាងថា ផ្កាយរណប «Malligyong-1» ដែលដាក់ក្នុងគន្លងតារាវិថី កាលពីខែវិច្ឆិកា ដំណើរការដោយជោគជ័យ ទោះបីជាទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បានសង្ស័យលើការអះអាងនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm