១១% នៃកុមារធ្លាប់រងទង្វើ នៃការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ

2024/05/29 01:12:19 am        234

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលលើការអនុវត្ត គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក្រោមវត្តមានលោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានសិក្ខាកាមចូលរួមមកពីក្រសួង ស្ថាប័ន អង្គការចំនួន ៥១ នាក់ នៅសណ្ឋាគារ Sun & Moon Riverside។

​យោងតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឆ្នាំ២០២៣ បានអោយដឹងថា កុមារនៅកម្ពុជា គឺជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងពិតប្រាកដ។ កុមារ ៨នាក់ក្នុងចំណោមកុមារ ១០នាក់ ដែលមានអាយុ ១២ ទៅ ១៧ ឆ្នាំ គឺជាអ្នកប្រើប្រាស់អ៊ីនធឺណិត ទាំងក្មេងប្រុសទាំងក្មេងស្រី។ ដូចគ្នាទៅនឹងបណ្តាប្រទេសដទៃទៀតដែរ កុមារមានទំនោរប្រើប្រាស់អ៊ីនធឺណិតច្រើនជាងឪពុកម្តាយរបស់ពួកគេ។ ជាហេតុដែលឪពុកម្តាយនិងអ្នកថែទាំមិនអាចផ្តល់ការណែនាំដល់កូនៗរបស់ពួកគាត់ បានគ្រប់ជ្រុងជ្រោយ អំពីសកម្មភាពលើប្រព័ន្ធអនឡាញរបស់កុមារ។ កុមារស្ទើរតែ៤នាក់ ក្នុងចំណោមកុមារ៥នាក់ បានប្រើប្រាស់ អ៊ិនធឺណិតយ៉ាងតិច១ដង ក្នុង១ថ្ងៃ ស្របពេលដែលឪពុកម្តាយ ឬអ្នកថែទាំមានតែ ៤២% ប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត ១ដង ក្នុង១ថ្ងៃ។

កុមារជារឿយៗរាយការណ៍អំពីការចូលរួមនៅក្នុងឥរិយាបថដែលមានហានិភ័យនៅលើប្រព័ន្ធអនឡាញ រួមទាំងការជួបផ្ទាល់ជាមួយជនណាម្នាក់ដែលពួកគេបានជួបជាលើកដំបូងនៅលើប្រព័ន្ធអនឡាញ ឬការចែករំលែករូបភាព ឬវីដេអូអាក្រាតកាយរបស់ពួកគេផ្ទាល់ (ឥរិយាបទទាំងពីរនេះ គឺស្មើនឹង ៩% នៃកុមារ)។ ឥរិយាបថទាំងនេះជាទូទៅមិននាំឱ្យមានគ្រោះថ្នាក់ដល់កុមារនោះទេ តែនៅពេលដែលកើតឡើង គ្រោះថ្នាក់ដែល ទទួលរងគឺមានលក្ខណៈធ្ងន់ធ្ងរ។ កុមារលើសពី ១ នាក់ក្នុងចំណោម ១០នាក់ (១១%) ធ្លាប់ មានបទពិសោធន៍ទទួលរងទង្វើមួយចំនួននៃ ការកេងប្រវ័ញ្ច ឬការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ រួមបញ្ចូលទាំង ការកេងប្រវ័ញ្ចផ្លូវភេទ ការចែករំលែករូបភាព ឬវីដេអូផ្លូវភេទដោយមិនមានការអនុញ្ញាត ឫសកម្មភាពផ្លូវភេទដោយបង្ខំ។ បទពិសោធន៍នៃការរំលោភបំពានទាំងនេះ បានកើតឡើងជាចម្បងនៅលើកម្មវិធី Facebook Messenger និងវេទិកា Facebook, TikTok និង YouTube។

អត្ថបទ៖ ស៊ូ ជីង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm