កូរ៉េខាងត្បូង សន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ២៦លានដុល្លារ សម្រាប់ស៊ីរីដែលកំពុងជួបវិបត្តិ

2024/05/29 01:17:33 am        131

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូង បានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ២៦លានដុល្លារដល់ប្រទេសស៊ីរី និងតំបន់ជិតខាងរបស់ខ្លួន ដើម្បីជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ដែលបណ្តាលមកពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។

ក្រសួងបានឲ្យដឹងទៀតថា លោក Kweon Ki-hwan អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសកល និងពហុភាគី បានធ្វើសេចក្តីប្រកាសអំឡុងពេលសន្និសីទទីក្រុងប្រ៊ុចសែលលើកទី៨ស្តីពី «ការគាំទ្រអនាគតរបស់ប្រទេសស៊ីរី និងតំបន់» នៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ។

ក្រសួងបានបញ្ជាក់ថា ប្រទេសដែលចូលរួមបានសន្យាផ្តល់ប្រាក់សរុបចំនួន ៣,៩ ពាន់លានអឺរ៉ូ (៤,២ ពាន់លានដុល្លារ)នៅឆ្នាំនេះ សម្រាប់ការផ្តួចផ្តើមគំនិតនេះ។

លោក Kweon បានសម្តែងការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើង នៅក្នុងប្រទេសស៊ីរី ដោយសារតែជម្លោះដែលបានបន្តអស់រយៈពេលជាង ១៣ឆ្នាំមកហើយ ហើយបានអំពាវនាវឲ្យមានសារៈសំខាន់នៃដំណោះស្រាយនយោបាយចំពោះស្ថានការណ៍នេះ។

ប្រទេសស៊ីរី កំពុងប្រឈមមុខនឹងស្ថានភាពមនុស្សធម៌ដ៏អាក្រក់មួយ ខណៈដែលសង្គ្រាមស៊ីវិលអូសបន្លាយ និងភាពចលាចល បានបំផ្លិចបំផ្លាញប្រទេស និងប្រជាជនរបស់ខ្លួន។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានប៉ាន់ប្រមាណថា ១,៥ ភាគរយនៃចំនួនប្រជាជន ២៣,៤លាននាក់របស់ខ្លួន ត្រូវបានសម្លាប់ នៅចន្លោះខែមីនា ឆ្នាំ ២០១១ ដល់ខែមីនា ឆ្នាំ២០២១ ហើយ ៧១ភាគរយ កំពុងត្រូវការជំនួយមនុស្សធម៌។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm