ក្រុមហ៊ុន​ Samanea ​ចាប់ផ្ដើម​សាងសង់​ផ្សារ​ទំនើប​ក្នុង​តំបន់​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំពេញ​ដោយមាន​ទំហំ​ទឹកប្រាក់​ជាង ​៣០០​លាន​ដុល្លារ​

2021/08/08 03:05:20 pm        302

ភ្នំពេញ៖ ក្រុមហ៊ុនសមានា (Samanea) ​ដ៏​ល្បី​មួយ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ចាប់ផ្ដើម​សាង​សង់​ផ្សារ​ទំនើប​មួយ​ដ៏​ធំ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំពេញ​ដោយមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជាង ​៣០០​លាន​ដុល្លារ​អាមេរិក ខណៈ​ផ្សារ​ទំនើប​នេះ​គឺជា​កន្លែង​ផ្គត់ផ្គង់​ទំនិញ​គ្រប់​ប្រភេទ​សម្រាប់​ប្រជាជន​កម្ពុជា ជនជាតិ​ចិន និង​ជាតិ​សាសន៍​ជាច្រើន​ទៀត​នោះ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ស​មា​នា​ដំណាក់កាល​ទី​២ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ ​នេះក្នុង​តំបន់​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំពេញ ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​នោះ លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល​បាន​លើក​ឡើ​ថា ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព​ពេញលេញ រុងរឿង​មានការ​រីក​ចំរើន​គ្រប់​វិស័យ ជាពិសេស​គឺ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត និង​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កើន​ឡើង​ជា​បន្តបន្ទាប់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​អភិបាលស្រុក​បាន​លើក​ឡើង​ទៀត​ថា កត្តា​កំណើន​សេដ្ឋកិច្ច​នេះ​ហើយដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​វិនិយោគ និង​ទីផ្សារ​មួយ​ប្រកបដោយ​សក្ដានុពល​សម្រាប់​វិនិយោគ​ផ្ទា​ល់​ពី​បរទេស​នោះ​។​ «​ជាក់ស្ដែង​តំបន់​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំពេញ​នេះ គឺជា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ត្រូវ​បាន​សាងសង់​ជា​បន្តបន្ទាប់ស្ថិត​នៅ​លើ​ផ្ទៃដី​សរុប ​២៣​ហិកតា ហើយ​នា​ពេល​នេះ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​ ក្នុង​តំបន់​នេះ​គឺ​ផ្សារ​ទំនើប​សមា​នា ដែល​ជា​ផ្សារ​អាច​ផ្គត់ផ្គង់​ទំនិញ​គ្រប់​ប្រភេទ​មកពី​បរទេស​នោះ​»​។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្សារ​ទំនើប​នេះ​ដែរ លោក ហ្វូ ឈាន អគ្គនាយក​ក្រុមហ៊ុនសមា​នា​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​ស្នូល​នៃ​អាស៊ាន ដោយ​ផ្អែកលើ​បរិយាកាស​ទីផ្សារ​បើកចំហ គោលនយោបាយ​ការលើកលែង​ពន្ធ មាន​ថ្លៃ​ពលកម្ម​ទាប ហើយ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​សំខាន់​មួយ សម្រាប់​ពាណិជ្ជកម្ម​កែច្នៃ​សកល ដែល​ការ​ទាក់​ទាញ​ពាណិជ្ជករ​កាន់​តែ​ច្រើន​កាន់ដើម្បី​វិនិយោគ និង​ចាប់ផ្ដើម​អាជីវកម្ម​របស់​ពួកគេ​ជាដើម​នោះ​។ ​លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សមា​នា បាន​គ្រប​ដណ្តប់​ទីក្រុង​ចំនួន​៨ នៅ​ក្នុង​ប្រទេស​ចំនួន​៨​ រួមមាន​ទីក្រុង​ភ្នំពេញ​នៅ​ប្រទេស​កម្ពុជា ទីក្រុង​បាងកក​ប្រទេស​ថៃ ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី និង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។ ទីក្រុង​ពាណិជ្ជកម្ម​ភ្នំពេញ​សមា​នា​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ នៅត្រង់​គីឡូម៉ែត្រ​លេខ​២៣ គម្រោង​នេះ​មាន​ផ្ទៃដី​ចំនួន ៥០០.០០០ម៉ែត្រ​ការ៉េ​ វា​ត្រូវ​បាន​អភិវឌ្ឍ​សាងសង់ និង​ដំណើរការ​ដោយ​សហគ្រាស​សមា​នា​សិង្ហ​បុរី ហើយ​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៃ​ប្រទេស​កម្ពុជា និង​បង្កើត​“ទីផ្សារ​កម្រិត​ផ្កាយ​ប្រាំ​” ដែល​រួមបញ្ចូល​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ ឃ្លាំង និង​ភស្តុភារ ពាណិជ្ជ​កម្ម​អេឡិចត្រូនិក ការ​តាំង​ពិព័រណ៍​អាជីព ការិយាល័យ និង​លំនៅដ្ឋាន ការរស់នៅ ការ​កម្សាន្ត ​និង​ផ្ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លក់ដុំ និង​រាយ​សម្រាប់​អាជីវករ និង​អ្នកប្រើប្រាស់​ទូទាំង​ប្រទេស​ដោយមាន​ទំហំ​ទឹក​ប្រាក់​ជាង ​៣០០​លាន​ដុល្លារ​អាមេរិក​នោះ​៕ ​អត្ថបទ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm