ប្រភពពីទីក្រុងគីវ៖ យានដ្រូនរបស់អ៊ុយក្រែន កំណត់គោលដៅលើរ៉ាដាយោធារយៈចម្ងាយឆ្ងាយទី២ របស់រុស្ស៊ី

2024/05/29 01:19:47 am        206

ប្រភពចារកម្មទីក្រុងគីវ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានកំណត់គោលដៅលើរ៉ាដារយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសរុស្ស៊ីយ៉ាងជ្រៅ កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារលើកទី២ ក្នុង   រយៈពេលមួយសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ដើម្បីតាមដានសកម្មភាពយោធារបស់ប្រទេសអ៊ុយក្រែន។

ប្រភពនោះ បានបន្តថា ការវាយប្រហារនេះ គឺសំដៅទៅលើរ៉ាដា «Voronezh M» នៅជិតទីក្រុង Orsk ក្នុងតំបន់ Orenburg មានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រពីទឹកដីជិតបំផុតដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងគីវ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ មិនបានប្រាប់ថា មានការខូចខាតអ្វីទេ ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យវាក្លាយជាការប៉ុនប៉ងវាយប្រហារដ៏ជ្រៅបំផុតមួយនៅក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បានបើកការឈ្លានពានពេញទំហឹងលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងមូស្គូលើបញ្ហានេះទេ ទោះបីជាសារព័ត៌មាន Izvestia របស់រុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍ថា យានដ្រូន បានធ្លាក់នៅក្នុងតំបន់ Orenburg កាលពីថ្ងៃអាទិត្យ ហើយថា មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវរងការវាយប្រហារទេ។

ប្រភពពីទីក្រុងគីវ ក៏បានបញ្ជាក់អំពីរបាយការណ៍នៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនមុននេះ ទៅលើរ៉ាដា «Voronezh-DM» នៅក្នុងតំបន់ Krasnodar ភាគខាងត្បូង កាលពីថ្ងៃទី២២ ខែឧសភា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        82
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        118
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm