អ្នកឡើងភ្នំឥណ្ឌាស្លាប់ បន្ទាប់ពីព្យាយាមឡើងភ្នំ Everest ដោយអ្នកស្លាប់ឡើងដល់ ៨នាក់ នៅរដូវកាលនេះ

2024/05/29 01:21:16 am        272

មន្ត្រីទេសចរណ៍នេប៉ាល់ នៅថ្ងៃអង្គារ (ទី២៨ ឧសភា) នេះ បាននិយាយថា អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានជួយសង្គ្រោះពីលើភ្នំអេវឺរ៉េស (Mount Everest ) ស្លាប់នៅមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងរដូវកាលនេះ នៅលើភ្នំខ្ពស់ជាងគេបំផុតលើពិភពលោកមួយនេះ កើនឡើងដល់ ៨នាក់ហើយ។

គួរបញ្ចាក់ថា អ្នកស្លាប់ឈ្មោះ Banshi Lal វ័យ ៤៦ឆ្នាំ ត្រូវបានជួយសង្គ្រោះដោយការទាញចេញពីភ្នំ កាលពីសប្តាហ៍មុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់។ លោក Rakesh Gurung នៃនាយកដ្ឋានទេសចរណ៍ បានប្រាប់សារព័ត៌មាន AFP ថា៖ «គាត់ (អ្នកឡើងភ្នំ) បានបាត់បង់ជីវិតនៅមន្ទីរពេទ្យកាលពីម្សិលមិញ»។

មនុស្ស ៣នាក់ ដែលជាអ្នកឡើងភ្នំជនជាតិអង់គ្លេសម្នាក់ និងមគ្គុទ្ទេសក៍នេប៉ាល់ ២នាក់ ក្នុងចំណោម ៨នាក់ ត្រូវបានដាក់ក្នុងបញ្ជីអ្នកបាត់ខ្លួន ប៉ុន្តែត្រូវបានសន្មត់ថា ស្លាប់។

ការស្លាប់ចុងក្រោយនេះកើតឡើងនៅពេលដែលរដូវកាលឡើងភ្នំអេវឺរ៉េស ជិតដល់ទីបញ្ចប់ ដោយចំនួនអ្នកបាត់បង់ជីវិតមានកម្រិតទាប បើធៀបនឹងឆ្នាំផ្សេងទៀត។ ឆ្នាំមុន គឺជារដូវដែលមានមនុស្សស្លាប់ច្រើនជាងគេនៅលើភ្នំនេះ ដោយមានអ្នកស្លាប់ ១៨នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm