ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ

2024/05/29 02:30:40 am        88

ភ្នំពេញ ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប លើប្រធានបទ«ការពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ»។

កិច្ចប្រជុំនេះធ្វើឡើងនៅខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក ម៉ម ផល្លា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី តំណាងអង្គការដៃគូ និងតំណាងសហគមន៍តំបន់ការពារធម្មជាតិជាដើម។

នៅក្នុងកិច្ចប្រជុំ លោកជំទាវ ម៉ុម ថានី បានលើកឡើងថា ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ » ក្រោមអធិបភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ច បៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ។

លោកជំទាវរដ្ឋលេខាធិការ បន្តថា៖ ដើម្បីរៀបចំដាក់ចេញ នូវយុទ្ធសាស្ត្រ ដោយការកំណត់មធ្យោបាយ និងយន្តការប្រកប ដោយប្រសិទ្ធិភាពខ្ពស់ គឺភាពស្អាត បៃតង និងចីរភាព ដើម្បីរួមចំណែកអភិវឌ្ឃន៍យុទ្ធសាស្ត្រចក្រា ដោយមានផែនការយុទ្ធសាស្ត្រសហគមន៍ដោយផ្តោតទៅលើលើកកម្ពស់សន្តិសុខស្បៀង ការបន្សាំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈ អេកូទេសចរណ៍ធម្មជាតិ សំដៅធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ រួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ការថែរក្សាអត្តសញ្ញាណ វប្បធម៌របស់បងប្អូនសហគមន៍ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋានឲ្យមានខ្សែក្រវ៉ាត់បៃតង និងជំរុញប្រជាសហគមន៍ឱ្យចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ៕ 

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        188
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm