ប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៤៥ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/05/29 04:53:03 pm        117

សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ តុលា មក បានស្តារឡើងវិញនូវការជំរុញជាសាកលសម្រាប់ប៉ាឡេស្ទីន ឱ្យទទួលបានភាពជារដ្ឋ។ ប្រទេសន័រវេស អេស្ប៉ាញ និងអៀរឡង់ កាលពីថ្ងៃអង្គារ (២៨ ឧសភា) បានក្លាយជាបណ្ដាប្រទេសចុងក្រោយគេដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបំបែកទស្សនៈដ៏យូរអង្វែងនៃមហាអំណាចលោកខាងលិច ដែលថាប៉ាឡេស្ទីន អាចទទួលបានឋានៈរដ្ឋលុះត្រាតែជាផ្នែកនៃសន្តិភាពដែលបានចរចាជាមួយអ៊ីស្រាអែល។

ជំហានរបស់ប្រទេសទាំងបី ដែលបានធ្វើឱ្យអ៊ីស្រាអែលខឹងសម្បារ នាំឱ្យប្រទេសចំនួន ១៤៥ ក្នុងចំណោមរដ្ឋសមាជិក ១៩៣ របស់អង្គការសហប្រជាជាតិ ដែលបានទទួលស្គាល់ជារដ្ឋប៉ាឡេស្ទីន។ ប្រទេសទាំងនោះរួមមានបណ្ដាប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីជាច្រើន ប៉ុន្តែសហរដ្ឋអាមេរិក កាណាដា ប្រទេសភាគច្រើននៃអឺរ៉ុបខាងលិច អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង មិនទាន់ទទួលស្គាល់ទេ។

កាលពីខែមេសា សហរដ្ឋអាមេរិក បានប្រើវេតូរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសំណើប៉ាឡេស្ទីនដើម្បីក្លាយជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលបណ្តាលឱ្យមនុស្សជាង ៣៦.០០០ នាក់ស្លាប់ ដើម្បីជាការសងសឹកចំពោះការសម្លាប់មនុស្សជិត ១.២០០ នាក់របស់ពួកហាម៉ាស នៅក្នុងទឹកដីអ៊ីស្រាអែល បានបង្កើនការគាំទ្រយ៉ាងខ្លាំងនៅអឺរ៉ុប សម្រាប់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន។

បន្ទាប់ពីការព្រមានជាច្រើនខែ ប្រទេសន័រវេស អេស្ប៉ាញ និងអៀរឡង់ កាលពីថ្ងៃអង្គារ ទីបំផុតបានបោះជំហានជាប្រវត្តិសាស្រ្តមួយនេះ ខណៈដែលប្រទេសមួយចំនួនទៀតក៏បានសម្តែង «ការត្រៀមខ្លួន» ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅពេលដែល «កាលៈទេសៈស័ក្ដិសម»៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm